adverise with khmeread 1

រថយន្តដឹកមាន់ បុកម៉ូតូកូនទាស្លាប់បុរសម្នាក់ភ្លាមៗ

     ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​កូន​ទា​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ខណៈពេល​បើក​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ហី​ុ​យាន់​ដាយ​ដឹក​មាន់​ពេញ​បើក​លឿន​មក​បុក​បញ្ឆិត​ម៉ូតូ​ពេញទំហឹង ។​

     គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​១០ នាទី​យប់​ថ្ងៃទី ១៨ មករា ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​៤ ភូមិ​គល់ មុខ​ច្រកចូល​ភូមិ​កប់​អំបិល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ផន ភាស់ អាយុ​៣០​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពាម​រក៍ ខេត្តព្រៃវែង​។​

    តាម​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក កូន​ទា​ពណ៍​ទឹកប្រាក់​ភ្នំពេញ​1DG-6519 ជិះ​ចេញពី​ផ្លូវ​បេតុង​ភូមិ​កប់​អំបិល ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឡើងមក​ផ្លូវជាតិ​លេខ​៤ ។​

    ខណៈពេល​ជិះ​ឆ្លងផ្លូវ​បាន​ពាក់​កណ្តាលផ្លូវ ក៏មាន​រថយន្ត​ហី​ុ​យាន់​ដាយ​ពណ៍​ខៀវ​ដឹក​មាន់​ពេញ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-4505 បើក​លឿន​ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ បាន​ទៅបុក​ចំ​ផ្នែក​ខាងឆ្វេង​រថយន្ត​ចំពាក់​កណ្តាល​ម៉ូតូ​ខ្ទាត​ផ្លោង​ជាង​១០​ម៉ែត្រ​។ ចំណែក​មនុស្ស បោក​ក្បាល​ទៅនឹង​ថ្នល់​បែក​ឈាម​ហូរ​ដូច​ទឹក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​បាន​ឆែក​រក​ទូរស័ព្ទ​របស់​ជនរងគ្រោះ ទាក់ទង​ទៅ​ប្រពន្ធ​អោយមក​មើល​សព ហើយ​បានធ្វើ​លិខិតស្នាម​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឃំ​ុ​ព្រៃ​ពួច ស្រុក​អង្គស្នួល ។​ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​យកទៅ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ ៕​

adverise with khmeread

មតិយោបល់