ភ្ញាក់​ព្រឺ​ត​! ប្តី​ប្រពន្ធ​នៅ​អាមេរិក​កំពុង​ទទួលទាន​អាហារ​ស្រាប់តែ​ពីងពាង​ច្បាំង​ជាមួយ​ជីងចក់​ផ្អើល​ឈុ​ល​

    ​ពីងពាង​មួយ​ក្បាល​ទំហំ​ប៉ុន​ចានបាយ​ត្រូវបាន​ប្រទះឃើញ ជាមួយ​ជីងចក់​អស់សង្ឃឹម​មួយ​ក្បាល ស្ថិតនៅ​ចន្លោះ​មាត់​របស់​វា នៅក្រៅ​បង្អួច​បន្ទប់​ញ៉ាំ​បាយ​របស់​ប្តី​ប្រពន្ធ​មួយ​។​

​    ​ពីងពាង​ដ៏​ធំ​នេះ​ត្រូវ​បា​ថត​ដោយ​លោកស្រី Melanie Jade Ottaway វ័យ ២៩ ឆ្នាំ​នៅផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Beerwah រដ្ឋ Queensland ខណៈ​ដៃគូ​របស់​នាង​គឺ​លោក Troy James វ័យ ២៨ ឆ្នាំ​កំពុង​ទទួលទាន​អាហារ​ពេល​ល្ងាច​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​លោកស្រី​បាន​និយាយថា នៅពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ខ្លួន​ស្រាប់តែ​ឃើញ​អ្វីមួយ​ដ៏​ធំ​នៅក្រៅ​បង្អួច ហើយ​ក៏បាន​ពិនិត្យមើល​។ ខ្លួន​ក៏​ភ្ញាក់ផ្អើល​ពេល​ឃើញ​ពីងពាង​ដ៏​ធំ​ហើយ​ចង់​ជួយ​ជីងចក់​ណាស់ ប៉ុន្តែ​វា​យឺត​ពេល​ទៅហើយៗ​លោកស្រី​ក៏​ទុកឱ្យ​ធម្មជាតិ​ជា​អ្នកសម្រេច​ដោយ​ខ្លួនឯង​ទៅ​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់