គួរឱ្យ​សង្វេគ​! អាត់​សំឡេង​បង្ហាញ​ជនរងគ្រោះ​ទ្រហោយំ មុន​យន្តហោះ​ធ្លាក់​នៅ​ប៉ា​គី​ស្ថាន ចុងបញ្ចប់​ឮសូរ​សំឡេង​ផ្ទុះ ២ ដង ហើយ​ស្ងាត់​ជ្រាប​

        ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍​ប៉ា​គី​ស្ថាន​មួយ​ជាមួយ​អ្នកដំណើរ ៤២ អាកាសយានិក ៥ នាក់ និង​វិស្វករ​នៅ​លើដី​ម្នាក់ បាន​ធ្លា​ក់នៅ​ភាគ​ខាងជើង​ប្រទេស​នៅ​ថ្ងៃ​ពុធ​នេះ​។ ក្នុងចំណោម​អ្នកស្លាប់​នោះ​ក៏មាន​អតីត​តារាចម្រៀង​ប៉ុប​ប្រែ​មកជា​អាចារ្យ ឈ្មោះ លោក Junaid Jamshed ផងដែរ​។​

​    ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជើងហោះហើរ PK-661 បាន​បាត់ដាន​ជាមួយ​ប៉ម​ត្រួតពិនិត្យ​នៅក្នុង​ដំណើរ​ពី​ទីក្រុង Chitral ឆ្ពោះ​មក​ទីក្រុង Islamabad​។​

​    ​លោក Azam Sehgal ម្ចាស់​ក្រុមហ៊ុន PIA បាន​និយាយថា​ក្រុមហ៊ុន​នឹងធ្វើ​ការស៊ើបអង្កេត​លើ​ឧបទ្ទវ​ហេតុនេះ ប៉ុន្ដែ​គេ​ផ្ដោត​សំខាន់​លើ​ការ​រើ​សាកសព​ជនរងគ្រោះ​ដើម្បី​ប​ញ្ចូ​ន​ពួកគេ​ទៅ​ក្រុមគ្រួសារ​ឱ្យ​ដល់ដៃ​តែម្ដង​។ ហើយ​មកទល់​ឥឡូវ សាកសព ៤២ នាក់​ត្រូវបាន​រកឃើញ​ហើយ​។​

​    ​ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់​មាន​ជនបរទេស ៣ នាក់​ដោយ​មន្ត្រី​ក្រសួងការបរទេស​រប​ស់​ប្រទេស​អូស្ត្រាលី​ពីរ​នាក់​ត្រូវបាន​សម្លាប់ និង​អ្នកសារព័ត៌មាន​អន្តរជាតិ​ជនជាតិ​ចិន​ម្នាក់​ក្នុងនោះដែរ​។​

​    ​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ គេ​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​នៅលើ​យន្តហោះ​នោះ ដោយ​មុន​យន្តហោះ​ធ្លាក់​ដល់​ដី មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់​បាន​ត្រ​ហ៊ោ​យំ​គួរឱ្យ​សង្វេគ​ជាទីបំផុត​។ ខណៈដែល​មូលហេតុ​ដែល​យន្ត​ធ្លាក់​គេ​មិនទាន់​ស្រាវជ្រាវ​ដឹង​នៅឡើយ មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់​ហាក់បីដូចជា​ដឹងថា​ខ្លួន​នឹងមិន​អាច​គេច​ពី​សេចក្ដីស្លាប់​បានឡើយ​។​

​    ​ខាងក្រោម​នេះ​គឺជា​ខ្សែអាត់​សំឡេង ហើយ​នៅពេលដែល​យន្ត​ហោ​ធា្ល​ក់​ដល់​ដី គឺ​ឮ​សំឡេង​ផ្ទុះ​ពីរដង ហើយ​មនុស្ស​នៅលើ​យន្តហោះ​ក៏​បាត់​សំឡេង​ទាំងអស់​៕

 

adverise with khmeread