samsung-banner
adverise with khmeread

៣ វិធី​អនុវត្ត​ភ្លាម បាត់​ក្លិន​ខ្លួន​ភ្លែត​!

00

    ​អ្នក​ទាំងអស់គ្នា​ជួបប្រទះ​ក្លិន​ខ្លួន​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយរយៈ​ពេល ឬក៏​ច្រើនដង​។ ប៉ុន្ដែ​ធ្វើ​ដូចម្ដេច​ទើប​អាច​កម្ចាត់​ក្លិន​រាងកាយ​បាន​?

​    ​ក្លិន​ខ្លួន​បង្កើតឡើង​ដោយសារ​ក្រពេញ​ញើស​សកម្ម​ពេក ដែល​បង្ក​បាក់តេរី​ធ្វើឱ្យមាន​ក្លិន​ខ្លួន​យ៉ាង​លឿន​នៅពេល​មាន​កម្ដៅ ឬ​បរិយាកាស​ក្ដៅ​។ ខាងក្រោម​នេះ​ជា​វិធី​កម្ចាត់​ក្លិន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​១. ក្រូចឆ្មា ៖ វា​ជួយ​បន្ថយ​កម្រិត​អាស៊ីត pH របស់​ស្បែក ដែល​ពិបាក​ឱ្យ​បាក់តេរី​កកើត​។ កាត់​ក្រូចឆ្មា​ពាក់កណ្ដាល​ជូត​កន្លែង​មាន​ក្លិន ទុកចោល​ឱ្យ​ស្ងួត​សឹម​ងូតទឹក​។​

​    ​២. ទឹកខ្មេះ​ប៉ោម ៖ វា​ក៏​អាច​កម្ចាត់​ក្លិន​ខ្លួន​បានដែរ​។ ជ្រលក់​ទឹកខ្មេះ​ប៉ោម​ជាមួយនឹង​សំឡី ជូត​កន្លែង​មាន​បញ្ហា ទុកចោល​ប៉ុន្មាន​នាទី​សឹម​ងូតទឹក​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្ដង និង​យប់​ម្ដង​។ ពេល​ប្រសើរ​ហើយ ឈប់​ប្រើ​។​

​    ​៣. ម្សៅ​មេនំ​បុ័ង (Baking Soda) ៖ លាយ​ម្សៅ​មេនំ​បុ័ង ១ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មា ១​ចំណិត បន្ទាប់មក​លាប​ទៅលើ​កន្លែង​មាន​ក្លិន​ទុកចោល ៤ ទៅ ៥ នាទី​សឹម​លាង​ទឹក​ចេញ​។ ២ ដង​ក្នុង​មួយថ្ងៃ​ព្រឹក​ម្ដង យប់​ម្ដង​។ ពេល​ប្រសើរ​ហើយ​ឈប់​ប្រើ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់