កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ២ លើកនៅកោះកុងរបួសធ្ងន់ស្រាល ៥ នាក់គឺលើកទី១ រវាងម៉ូតូ និងម៉ូតូរបួស៤នាក់នៅក្រុងខេមរភូមិន្ទ និងរថយន្តនិងម៉ូតូរបួសម្នាក់នៅស្រុកស្រែអំបិល។
ករណីទី ១-នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧ និង២០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង រវាងម៉ូតូ បុកនិងម៉ូតូ ស្ថិតចំណុចផ្លូវបណ្តោយមាត់សមុទ្រ ទល់មុខការ៉ាសសាំង លឹម ឡុង ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងបណ្តាលឱ្យរបួស៤នាក់។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កដោយ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១២ ពាក់ស្លាក់លេខ កោះកុង 1A-5579 ទិសដៅពីជើង ទៅត្បូង បើកបរឈ្មោះ ឌី សាន្ត ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូមានទីលំនៅភូមិ-សង្កាត់ កើតឡើងខាងលើ រងរបួសពកក្បាលខាងលើសន្លប់បាត់ស្មារតី (ធ្ងន់) និងអ្នករួមដំណើរជាមួយឈ្មោះ ណាំ សៀងឡៃ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ មានទីលំនៅភូមិ ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង របួសរលាត់ដៃជើង (ស្រាល)។
លុះដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក់ Scoopy ពណ៌ឈាមជ្រូក ទិសដៅពីត្បូង ទៅជើង (បញ្ចាស់ទិសគ្នា) បើកបរដោយឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រងរបួសបែកក្បាលខាងឆ្វេង (មធ្យម) និងអ្នករួមដំណើរជាមួយឈ្មោះ ស្រី ពុំ ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រងរបួសរលាត់ ដៃជើង (ពេទ្យមិនទាន់សន្និដ្ឋានធ្ងន់ ឬស្រាល)។
បច្ចប្បន្ន កំពុងសំរាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯម៉ូតូ កម្លាំងប៉ូលិសរក្សាទុក នៅអធិការដ្ឋានក្រុងខេមរភូមិន្ទ កំពុងធ្វើការដោះស្រាយ។
ករណីទី២-នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរកើតឡើង នៅចំណុចភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល រវាងរថយន្តទីកូ បុកនិងម៉ូតូបណ្តាលឱ្យរបួសធ្ងន់បុរសម្នាក់។
ប៉ូលិសនិយាយថា ភាគីរថយន្តទីកូ ពណ៌ខៀវ ពាក់ស្លាកលេខ ភព២ ច5614 បើកបរដោយឈ្មោះ ឈិន ចាន់តារា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិត្រពាំង ធ្វើដំណើពីកើតទៅលិចបានបុក ម៉ូតូម៉ាកហុងដា C125 ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ ងី ទិនឡូង ប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិបានទៀត ឃុំដងពែងបណ្តាលឱ្យរងរបួសធ្ងន់។
ចំពោះរថយន្ត និងម៉ូតូ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានកំពុងធ្វើការដោះស្រាយ៕
