Man Utd នឹងពិចារណាសំណើសុំផ្ទេរកីឡាករ Marouane Fellaini

          ក្លឹប West Ham ស្ថិតក្នុងចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍​ចង់​បាន​កីឡាករ​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​ Marouane Fellaini​ ប៉ុន្តែ​ប្រាក់​ឈ្នួល​និង​តម្លៃ​ផ្ទេរ​គឺជា​ឧបសគ្គ​សម្រាប់​ពួកគេ។   

ទោះបីជាយ៉ាងណាក្លឹប Man Utd នឹងពិចារណា​លើសំណើ​សុំផ្ទេរសម្រាប់​កីឡាកររូបនេះប៉ុន្តែ​មិនចង់​ឲ្យ​កីឡាករ​រូប​នេះ​លេង​ក្នុង​កិច្ច​សន្យា​ខ្ចីជើងទេ។

          Fellaini បាន​ធ្វើ​ដំណើរ​ជាមួយ​​ក្រុម​ Man Utd ទៅ​ប្រទេស​អ៊ុយ​ក្រែន​សម្រាប់​កា​រប្រកួត Europa League ជាមួយ​ក្រុម Zorya Luhansk ហើយ​កីឡាក​ររូបនេះគឺជា​ផ្នែក​មួយ​នៃ​ផែន​ការ​បន្ទាប់របស់គ្រូបង្វឹក​លោក Jose Mourinho ។

          Man Utd ​ក៏កំពុងត្រៀ​ម​​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែម​ទៀត​ក្នុង​រយៈពេល​១២ខែ​បន្ទាប់ ប៉ុន្តែទទួល​ស្គាល់ថា Fellaini នឹង​ត្រូវ​លក់​ចេញ​។ កាយ​សម្បទា​របស់​កីឡាករ​រូបនេះ​បាន​ជួយ​ក្រុម​ Man Utd ​ច្រើន​កន្លង​មក​ ប៉ុន្តែ​ Paul Pogba បាន​ចាប់ផ្តើម​ធ្វើ​បាន​ល្អ​នៅក្នុង​តំណែង​ខ្សែបម្រើ​៕

Fellaini
adverise with khmeread
Loading ad ...