ប៉ូលិស​ខណ្ឌ​សែន​សុខ​បញ្ជូន​ចោរលួច​ម៉ូតូ ​២ ​នាក់​ទៅ​តុលាការ

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ​បញ្ជូន​ចោរលួច​ម៉ូតូ​ទៅ​តុលាការ​នៅថ្ងៃនេះ បន្ទាប់ពី​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា ឃាត់ខ្លួន ​០២​ នាក់ ករណី​លួច​ម៉ូតូ ​០១ ​គ្រឿង កាលពី​ថ្ងៃទី​០៦ ​ធ្នូ ​២០១៦ វេលា​ម៉ោង​០១​អា​ធ្រា​ត្រ នៅមុខ​ផ្ទះ​លក់​ហ្គាស ក្រុមទី​៩ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់​ឃាត់ខ្លួន​រួមមាន​១​.ឈ្មោះ គង់ ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន​ស្នាក់នៅ​មិន​ពិត ប្រាកដ និង​២.ឈ្មោះ សួន ដា​វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​មិន ពិតប្រាកដ។ ​បាន​លួច​យក​ម៉ូតូ​ចំនួន ​០១ ​គ្រឿង ម៉ាក ​MD ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BW-6845។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ព្រុំ ឡូត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ GAS ស្នាក់ នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​សម្ភារៈ​បន្សល់ទុក ដែក​ច្នៃ​សម្រាប់​ឆ្កឹះ​សោរ​ចំនួន​០២​ដើម។​ សម្ភារៈ​បាត់បង់ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ MD ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BW-6845។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​របស់ខ្លួន នៅមុខ​កន្លែង​លក់​ GAS ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​០២​នាក់​បាន ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ ហើយ​ជនរងគ្រោះ ឃើញ​ស្រែកថា​ចោរៗ និង​បាននាំគ្នា​ដេញតាម​ចាប់បាន​ជនសង្ស័យ​ទាំង​០២​នាក់ រួមទាំង​វត្ថុ តាង​ខាងលើ,​ យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ៕

Unnamed adverise with khmeread
Loading ad ...