​ក្រោយ​សង់​ហើយ​ទុកចោល​អស់ ៣០ ឆ្នាំ ទីបំផុត​កូរ៉េខាងជើង​នឹង​បើក​សណ្ឋាគារ ៣.០០០ បន្ទប់​នេះ​ជា​ផ្លូវការ​?

​    ​សណ្ឋាគារ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នឹង​ឈានចូល​វ័យ ៣០ ឆ្នាំ​នៅ​ឆ្នាំ​ក្រោយនេះ ហើយ​មានការ​សន្និដ្ឋាន​ខ្លាំង​ឡើង​ថា សណ្ឋាគារ​នេះ​នឹង​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ដោយ​ចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​។​

​    ​ជា​លើកដំបូង​នាពេល​ជាច្រើន​ឆ្នាំ​មកនេះ ពន្លឺ​បានចេញ​ពីស​ណ្ឋ​គារ Ryugyong Hotel ដោយ​បន្ថែម​ពាក្យ​ចចាមអារ៉ាម​ថា កូរ៉េខាងជើង​គ្រោង​នឹង​ស្តារ​សណ្ឋាគារ ៣.០០០ បន្ទប់​នេះ​។​

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន NK News ឱ្យដឹងថា កាលពីពេល​ថ្មីៗ​នេះ ក្រុម​ហ៊ុម​អភិវឌ្ឍ​អេ​ហ្ស៊ី​ប Orascom បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ពិភាក្សា​ពី​សណ្ឋាគារ​នេះ​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Naguib Sawiris ត្រូវបាន​និយាយ​ត​គ្នា​ថា បាន​ស្ថិតនៅក្នុង​កិច្ចប្រជុំ​។​

​    ​ប្រភព​អនាមិក​មួយ​បាន​ប្រាប់​វេ​ប​សាយ​ខាងលើ​ថា "​ជាក់ស្តែង គាត់​នៅ​ទីនោះ​សម្រាប់​ទស្សនកិច្ច​សណ្ឋាគា​រ Ryugyong ដើម្បី​រៀបចំ​ការងារ​ម្តងទៀត​"​។​

​    ​ធៀប​នឹង​ស្តង់ដារ​សណ្ឋាគារ​ផ្សេង ស​ណ្ឋ​គារ Ryugyong Hotel គឺ​ការសាងសង់​បង្ហិន​លុយ​ចោល​។ ការងារ​លើស​ណ្ឋ​គារ ១០៥ ជាន់​ដែលមាន​រាង​ពីរ៉ាមីត​នេះ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ១៩៨៧ ខណៈ​លោក​គីម​អ៊ី​ល​ស៊ុ​ង​បាន​ផ្តោតលើ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​។​

​    ​យោងតាម​ការរាយការណ៍​ឱ្យដឹងថា ការសាងសង់​សណ្ឋាគារ​នេះ​មានតម្លៃ ៧៥០ លាន​ដុល្លារ ដែល​នៅពេលនោះ​មានតម្លៃ​ស្មើ ២ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​របស់​កូរ៉េខាងជើង​។ ទោះយ៉ាងណា គម្រោង​នេះ​ត្រូវបាន​ទុកចោល​ក្នុង​ឆ្នាំ ១៩៩២ ខណៈ​កូរ៉េខាងជើង​ស្ថិតក្នុង​គ្រា​លំបាក​បន្ទាប់ពី​ការដួលរលំ​នៃ​សហភាពសូវៀត ដែលជា​អ្នកផ្តល់​ប្រាក់​សាងសង់​។​

​    ​យោងតាម​អ្នកនិពន្ធ​ឈ្មោះ Marcus Noland ដែល​បាន​សរសេរ​រឿងរ៉ាវ​យ៉ាង​ទូលំទូលាយ​អំពី​ប្រទេស​កូរ៉េខាងជើង​ឱ្យដឹងថា ការត្រួតពិនិត្យ​ដោយ​សភាពាណិជ្ជកម​សហ​ភាព​អឺរ៉ុប​ក្នុង​ទសវត្សរ៍ ១៩៩០ បាន​សន្ម​ត់​ថា សណ្ឋាគារ​នេះ​មិនអាច​ជួសជុល​បាន​។​

​    ​គុណភាព​បេ​តុ​អន់ និង ប្រព័ន្ធ​ជណ្តើរយន្ត​ដ៏​អន់​ត្រូវបាន​សម្អាង​ជា​បញ្ហា​ចម្បង​របស់​សណ្ឋាគារ​នេះ​៕

adverise with khmeread
ប្រភព៖ Telegraph

អ្នកនឹងចូលចិត្ត