Leicester City ព្រលែង​ឱ្យដៃ​គូប្រកួត​លុត ៥ ទល់នឹង ០ ខណៈដែល​ខ្លួន​ជាប់​ដោយ​ស្វ័យប្រវត្តិ​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​

    ​ដោយមាន​លក្ខណៈសម្បត្តិ​ឡើងទៅ​កាន់​វគ្គ​បន្ទាប់​រួចទៅហើយ​នោះ កញ្ជ្រោង Leicester City បានទទួល​រង​នូវ​បរាជ័យ​ដ៏​អាក្រក់​បំផុត​ក្នុងនាម​ជា​ក្រុមបាល់ទាត់​ក្នុងប្រទេស​អង់គ្លេស​មួយ​ក្នុង​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​អឺរ៉ុប Champions League ខណៈដែល Porto បាន​បំបែក​កំណត់ត្រា​ឈ្នះ​ដ៏​ច្រើន​លើសលប់​របស់​ពួគគេ​ក្នុង​លទ្ធផល ៥-០ ដើម្បី​ចូលរួម​ជាមួយនឹង​កញ្ជ្រោង​ឆ្ពោះទៅកាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ​កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​Leicester បាន​ធានា​សុវត្ថិភាព​របស់ខ្លួន​រួចរាល់​ទៅហើយ​នៃ​ដំណើរ​ប្រជែង​មួយ​នេះ​ក្នុងនាម​ជា​ក្រុម​កំពូល​តារាង​នៃ​ពូ​ល G មុន​ការប្រកួត​យប់មិញ​នេះ ហើយ​អ្នកចាត់ការ​ទូទៅ​លោក Claudio Ranieri បានធ្វើការ​ផ្លាស់ប្តូរ​ឈុត​ទីមួយ​របស់ខ្លួន​រហូត​ដល់​ទៅ ១០​នាក់​កាលពី​យប់មិញ​នេះ​។ 

​    ​មានតែ​លទ្ធផល​ជ័យជម្នះ​ប៉ុណ្ណោះ​ដែល​អាច​ធានា​សុវត្ថិភាព​របស់ Porto ឆ្លងទៅ​កាន់​វគ្គ​បន្ទាប់ ហើយ​លទ្ធផល​កាលពី​យ​ប់​មិញ​នេះ ក៏​ប្រហែលជា​លើសពី​គម្រោង​ដែល​ពួកគេ​ចង់បាន​ផងដែរ​៕

 

adverise with khmeread