Marco Reus ស៊ុត​តាម​ស្មើ​ចុង​ម៉ោង ធ្វើឱ្យ Real Madrid ខកចិត្ត​ខ្លាំង

    ​Marco Reus អាច​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ​បាន​នៅ​នាទី​៨៨ ដោយបាន​ផ្តល់ឱ្យ Borussia Dortmund នូវ​លទ្ធផល​ស្មើ​នៅលើ​ទឹកដី​របស់​អធិរាជ​ស Real Madrid ២-២​ដែល​បាន​ធានា​ដល់​ពួកគេ​នូវ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ពូ​ល F នៃ​ការប្រកួត Champions League កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Karim Benzema អាច​ស្វែងរក​គ្រាប់​បាល់​ពីរ​គ្រាប់​នៅឯ​តង់​ទីមួយ ដែល​ធ្វើឱ្យ​ម្ចាស់ផ្ទះ​អធិរាជ​នាំមុខ​មុន ទាំង​មានសង្ឃឹម​ខ្ពស់​ថា​នឹង​បាន​លេខ ១​។​

​    ​យ៉ាងណាក្តី Pierre-Emerick Aubameyang បាន​វាយបក​ត្រឡប់មកវិញ​នៅ​តង់​ទី​ពីរ មុនពេល​ដែល Reus សម្រេច​គ្រាប់​តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ ដែល​បានធ្វើឱ្យ​ពួកគេ​ស្ថិតនៅលើ​ចំណាត់ថ្នាក់​កំពូល​ក្នុង​ពូ​ល​ដ៏​ស្វិតស្វាញ​មួយ​នេះ​។​

​    ​លទ្ធផល​ចុងក្រោយ​មួយ​នេះ ក៏​មានន័យថា Dortmund បាន​បំបែ​កំណត់ត្រា​ក្នុងនាម​ជា​ក្រុម​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង Champions League វគ្គ​ចែក​ពូ​ល ជាមួយនឹង​គ្រាប់​បាល់​ចំនួន ២១​គ្រាប់​៕

 

 92878345 ap dortmund madrid
adverise with khmeread