ឥទ្ធិពលគ្រឿងញៀនឥឡូវឈានដល់កម្រិតថ្មីហើយ! ឪពុកបែកថ្នាំកាប់កូនអាយុ ៣ ឆ្នាំស្លាប់​ និងប្អូនជីដូនមួយរបួសធ្ងន់

    ព្រះសីហនុ​ ៖ "​ឪពុក​ប​ង្កើត​ប្រើកាំបិត​សម្លាប់​កូនស្រី​ខ្លួនឯង​អាយុ​ ៣​ ឆ្នាំ​ស្លាប់​នៅក្នុង​ផ្ទះ​ និង​កាប់​ប្អូនប្រុស​ជីដូនមួយ​ម្នាក់ទៀតឱ្យ​រងរបួស​នៅ​ឃុំវាលរេញ ​ស្រុក​ព្រៃនប់ គេ​ស​ង្ស័​យ​ថា​បែក​ថ្នាំញៀន​" កាលពីវេលាម៉ោង ​ម៉ោង​១០ ​យប់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ​ករណី​មនុស្សឃាត​មួយ​នេះកើតឡើង​ក្នុង​លំនៅដ្ឋាន​ស្ថិតក្នុង​ភូមិ​វាល​មាស ​ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ។

    ជនសង្ស័យ​ឈ្មោះ ​ជិ​វ​ ​រដ្ឋា ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខរបរ​ជាងទង​ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ បាន​ប្រើ​កាំបិត​កាប់ទៅលើ​ជនរងគ្រោះ ​ដែល​ត្រូវជា​កូនស្រី​បង្កើត ​ឈ្មោះ​ ជិ​វ​ លី​ហួរ​ ភេទ​ស្រី ​អាយុ​៣​ឆ្នាំ ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ)។

    ប៉ូលិសបន្តថា ​ក្រោយពី​កាប់សម្លាប់​កូន​រួច​ជនសង្ស័យ​បាន​រត់ចេញ​តាមផ្លូវ​ជាតិ​លេខ​៤​ដេញ​កាប់​ជនរងគ្រោះ​ម្នាក់ទៀត​ ត្រូវជា​ប្អូនជីដូនមួយឈ្មោះ ​មាន​ ​ហួត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​បឹង​វែង​ ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ បណ្តាលឱ្យរងរបួស​ត្រង់​ប្រអប់ដៃស្តាំ​ក្នុងពេល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ​។

    ​តាម​ការបំភ្លឺ​ជាបឋម​របស់​ឈ្មោះ​ ជិន ​សា​មា​ឌី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ មុខរបរ​មេផ្ទះ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យឱ្យសមត្ថកិច្ច​ដឹងថាជនសង្ស័យ​មាន​សភាព​ដូច​មនុស្ស​បែក​ថ្នាំ​ ហើយ​បាន​បំផ្លិចបំផ្លាញ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ទាញ​កាំបិត​ដេញ​កាប់​អ្នក​នៅក្នុង​ផ្ទះ តែ​ស្ត្រី​ជា​ភរិយា​រូបនេះ​បានរត់គេចខ្លួន​មកប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ 

    ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​និង​កំពុង​អនុវត្តតាម​នីតិ​វិធី​៕​

Untitled 1
adverise with khmeread
Loading ad ...