Ray Wilkins: Arsenal គួរ​លក់ Mesut Ozil ចេញ រួច​ដាក់ Jack Wilshere ចូល​វិញ​

​    ​កាំភ្លើង​ធំ Arsenal គួរតែ​កម្ចាត់ Mesut Ozil និង​ជំនួស​តំណែង​របស់គាត់​ជាមួយ Jack Wilshere ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​កុងត្រា​ខ្ចី​ជើង​ពី​កាំភ្លើង​ធំ លេង​នៅឯ​ទឹកដី​របស់ Bournemouth​។​

​    ​ចក្ខុវិស័យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​មួយ​នេះ ត្រូវបាន​មើលឃើញ​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Ray Wilkins ដែល​ជឿជាក់ថា​ខ្សែបម្រើ​កាំភ្លើង​ធំ Wilshere គឺជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​មួយ​ដែលមាន​សមត្ថភាព​ល្អប្រសើ​រ​ជាង Ozil ទៅទៀត​។​

​    ​Arsenal បច្ចុប្បន្នកំពុង​ជាប់គាំង​ក្នុងការ​ចាប់ជើង​របស់ Ozil និង Alexis Sanchez ឱ្យ​ចុះហត្ថលេខា​នៅលើ​ការបន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប ហើយ​នេះ​បានធ្វើឱ្យ​លោក Wilkins សម្លឹង​ឃើញ Wilshere ជា​អាទិភាព​របស់​កាំភ្លើង​ធំ​។​

​    ​Wilkins បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ talkSPORT ថា "​ខ្ញុំ​មាន Sanchez ពេញៗ​មួយថ្ងៃ​។ ខ្ញុំ​នឹង​នាំ Jack Wilshere ត្រឡប់មកវិញ និង​អនុញ្ញាតឱ្យ Ozil ចាកចេញ​។ ខ្ញុំ​គិតថា Jack គឺ​កំពុង​រីករាយ​ជាមួយនឹង​ការងារ​យ៉ាង​ហ្មត់ចត់​របស់ខ្លួន​នៅឯ Bournemouth​។ គាត់​ពិតជា​អាច​លេង​បាន​រាល់​សប្តាហ៍ ហើយ​អ្នក​អាច​ឃើញ​ភាព​រីកចម្រើន​ដែល​គាត់​កំពុង​ធ្វើ​។ ខ្ញុំ​គិតថា Jack Wilshere អាច​នឹងមាន​សម្ថ​ភាព​ស្មើ​ទៅនឹង Ozil ដែរ ប្រសិនបើ​មិន​លើស​ទេនោះ​។ គាត់​មានការ​ប្តេជ្ញា​ចិត្តខ្លាំង​នៅ​ជុំវិញ​ទីលាន​។ Ozil មាន​សម្ថ​ភាព​ប៉ះបាល់​ដ៏​អស្ចារ្យ ប៉ុន្តែ​ពេលដែល​គាត់​លេង​ប៉ះ​ជាមួយនឹង​ក្លឹប​ធំ ពេលខ្លះ​អ្នកនឹង​ឃើញថា​គាត់​បាន​បាត់​ខ្លួន​ឈឹង​"៕

Untitled 1 adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

Loading ad ...