ក្លឹបនៅក្របខណ្ឌ PL ចាប់ផ្តើមប្រុងជើងការប្ររជែងយកកីឡាករ Bazoer

          កីឡាករ​សញ្ជាតិ​ហូឡង់​ Riechedly Bazoer របស់​ក្លឹប Ajax ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងពីក្លឹបនៅក្របខណ្ឌ PL ដូចជា​ក្លឹប​​ Arsenal, Chelsea​ និង Man City ។ ចំណែកក្លឹប Barcelona​ ក៏ត្រូវ​គេជឿថា បានតាមឃ្លាំ​មើល​កីឡា​ករ​រូបនេះផងដែរ។

          ក្លឹបនៅ​ក្របខណ្ឌ​​ PL ​ចាប់ផ្តើមត្រៀមខ្លួន​​បន្ទាប់ពី​លោក Peter Bosz គ្រូ​បង្វឹករបស់​ក្លឹប Ajax បង្ហើបប្រាប់​ថា កីឡាករ Riechedly Bazoer គ្រោងនឹងចាក​ចេញនៅខែមករាខាងមុខនេះ។

          ​ Bazoer ដែល​បាន​ដកចេញពី​ក្លឹប​ Ajax សម្រាប់ជំនួបជាមួយ​ក្រុម Standard Liege ក្នុងក្របខណ្ឌ​ Europa League ហើយគ្រូបង្វឹករបស់ក្លឹបនេះ រំពឹងថា កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​នឹងចាកចេញនៅ​រដូវ​រងារនេះ។

          លោកបាន​និយាយថា “​បន្ទាប់ពីចរចារជាមួយ​ Bazoer ខ្ញុំ​សន្និដ្ឋាន​ថា មាន​ឳកាសជា​ច្រើន​ដែលគាត់នឹងមិន​បន្តអនាគត​ជាមួយ​ក្លឹប Ajax ​ទៀត​”៕

Riechedly bazoer arsenal chelsea tottenham badges
adverise with khmeread
Loading ad ...