samsung-banner
adverise with khmeread

Alexis Sanchez ទាមទារតម្លើងប្រាក់ឈ្នួល ខណៈដែលមានក្លឹបចិនមួយហ៊ានផ្តល់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ខ្លួន

Sanchez

          ការទាមទាតម្លើងប្រាក់ឈ្នួលខ្ពស់របស់កីឡាករ​ Alexis Sanchez បានធ្វើ​ឲ្យ​ក្លឹប​ Arsenal ​មាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​។​ ​កីឡា​ករវ័យ​២៧​ឆ្នាំ​រូបនេះ​​បាន​ប្រើប្រាស់​សំណើផ្តល់​​ប្រាក់ឈ្នួល​ ៤០០.០០០​ផោន​ក្នុងមួយ​សប្តាហ៍​ពី​ក្លឹប​ចិន​ មក​បង្ខំ​ឲ្យក្លឹ​ប Arsenal ​កែសម្រួល​តម្លៃប្រាក់​ឈ្នួល​របស់ខ្លួន​ឡើង​វិញ។

          ទោះបីជាយ៉ាងណា​ក្លឹប Arsenal ​កំពុង​ពិភាក្សា​ជាមួយ​ Sanchez ជុំវិញ​កា​រពន្យារ​កិច្ច​សន្យា​ដែល​នៅ​សល់​១៨​ខែទៀត​ ហើយ Arsenal ​ដឹងថា ពួកគេ​មិន​អាចផ្តល់​ប្រាក់​ឈ្នួល​ស្មើ​នឹង​​ក្លឹបចិនដែលហ៊ាន​ផ្តល់ឲ្យកីឡាកររូបនេះ​នោះទេ ។​

តំណាង​របស់​ Sanchez កំពុង​តែ​ប្រើ​ប្រាស់​កញ្ចប់ថវិកា​របស់ក្លឹបចិន​នេះ ដើម្បី​ទាម​ទារ​កិច្ច​សន្យា​ថ្មី​ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាងនេះ។ បច្ចុប្បន្ន Sanchez មាន​ប្រាក់ឈ្នួល​ ១៣០​.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ ហើយ​រំពឹង​ថា កិច្ច​សន្យា​ថ្មី​អាចនឹងមាន​ប្រាក់​ឈ្នួល​២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ ( មិន​ទាន់​កាត់ពន្ធ )​ ៕

adverise with khmeread

មតិយោបល់