ចោរ​យួន​យក​កាំភ្លើង​ជ័រ​ប្លន់​ធនាគារ BIDV បាន​រាប់ម៉ឺន​ដុល្លារ​នៅ​ទីក្រុង​វ៉េ​

    ​ប៉ូលិស​នៅ​កណ្ដាល​ខេត្ត Thua Thien-hue ប្រទេស​វៀតណាម​កំពុង​តាម​ចាប់​ជនសង្ស័យ ដែល​បាន​ប្លន់​ធនាគារ​ក្នុង​តំបន់​មួយកន្លែង​ជាមួយនឹង​កាំភ្លើង​ជ័រ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។​

​    ​ចោរប្លន់​ទាំងនោះ​បានធ្វើ​សកម្មភាព​នៅ​សាខា​ធនាគារ Bank for Investment and Development of Vietnam ហៅ​កាត់ BIDV នៅ​ផ្លូវ Mai Thuc Loan ក្នុង​ទីក្រុង​វ៉េ (Hue)​។​

​    ​ម៉ោង​ប្រមាណ​ជា ៥ ល្ងាច បុរស​ពាក់​ម៉ាស់​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់ថា​សម្រុកចូល​ទៅ​ប្លន់​ក្នុង​សាខា​ធនាគារ​នោះ ដោយ​គំរាមកំហែង​បុគ្គលិក​ជាមួយនឹង​អាវុធ​របស់​វា និង​បាន​យកប្រាក់​សរុប ៧២៥ លាន​ដុង (៣២.០៧៨ ដុល្លារ​)​។​

​    ​បន្ទាប់ពី​បុរស​ពាក់​ម៉ាស់​នោះ​ចេញ​ជាមួយនឹង​ប្រាក់ សន្តិសុខ​និង​បុគ្គលិក​តាម​ចោរ ខណៈដែល​វា​កំពុង​ហៅ​គ្នីគ្នា​ឱ្យជួយ​។​

​    ​ប្រហែលជា ៥០ ម៉ែត្រ​នៃ​ការដេញ​ចាប់ ចោរប្លន់​ត្រូវ​គ្រាប់កាំភ្លើង ២ គ្រាប់ ហើយ​ព្យាយាម​រត់គេច​បាត់​ខ្លួន​តែម្ដង​។ ឧបទ្ទវ​ហេតុនេះ​បង្ក​ឱ្យ​ស្ទះចរាចរណ៍​យ៉ាងខ្លាំង ហើយ​បន្ទាប់ពី​ប៉ូលិស​មកដល់​ធ្វើការ​ស៊ើបអង្កេត​ក៏​ឃើញ​មាន​គ្រាប់កាំភ្លើង​ជ័រ​ជាច្រើន​គ្រាប់​នៅ​ទីនោះ​៕

ប្រភព៖យុវជន

Untitled 1 adverise with khmeread

មតិយោបល់