ពេលខ្ចីឡានគេជិះចូលចាក់សាំង តើធ្វើយ៉ាងណាទើបដឹងថាធុងសាំងនៅឆ្វេងឬស្តាំ?

    ​មនុស្ស​ភាគច្រើន​មិនសូវ​ជា​ចាប់អារម្មណ៍​លើ​លក្ខណៈសម្បត្តិ​រថយន្តរ​បស់​ខ្លួន​ដែល​បាន​ទិញ​នោះទេ​។ ពួកគេ​ភាគច្រើន​មើល​ទៅលើ​រូបរាង និង​ផ្ទៃ​ខាងក្នុង​រថយន្ត​ប៉ុណ្ណោះ​។​

​    ​ប្រសិនបើ​អ្នកជា​ម្ចាស់​រថយន្ត​នោះ អ្នកនឹង​ដឹងថា​ធុងសាំង​នៅ​ខាង​ណា ប៉ុន្ដែ​ប្រសិនបើ​រថយន្ត​នោះគេ​ប្រើ​ឱ្យ​បើក​ជំនួស ឬ​ខ្ចី​គេ​ជិះ ពេល​ចូលទៅ​ចាក់​សាំង​អ្នកនឹង​មិនដឹងថា​ធុងសាំង​នៅ​ខាងស្ដាំ ឬ​ឆ្វេង​នោះទេ​។​

​    ​ដូច​រូបភាព​ខាងក្រោម​នេះ​គឺជា​កំហុស​កើតឡើង នៅពេល​អ្នក​មិនដឹងថា​ធុងសាំង​នៅ​ខាង​ណា​ដៃ​។ រូបភាព​ខាងក្រោម​នេះ ធុងសាំង​នៅ​ខាងឆ្វេង​ដៃ ប៉ុន្ដែ​ទៅ​ចាក់​សាំង​អែប​ខាងស្ដាំ​ដៃ​ទៅវិញ​។​

​    ​ល្បិច​ងាយៗ​ដើម្បី​មើលថា​តើ​ធុងសាំង​នៅ​ខាង​ណា​ដៃ​គឺ​មើល​ទៅលើ​ត្រ​និក​ព្រួញ​ធុងសាំង​ក្នុង​កុង​ទ័​រ​សាំង ប្រសិនបើ​វា​ចង្អុល​ទៅ​ស្ដាំ​នោះ​ធុងសាំង​នៅ​ខាងស្ដាំ ប្រសិនបើ​វា​ចង្អុល​ទៅ​ឆ្វេង​នោះ​វា​នៅ​ខាងឆ្វេង​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...