samsung-banner
adverise with khmeread

គួរឱ្យឈឺចិត្តណាស់! យួន​ខ្ទើយ​សារភាពថា ​«​ការធ្វើ​ទារុណកម្ម​ក្មេង​មាន​គ្នា​២​នាក់​!» តែមិនខ្ចីប្រាប់ម្នាក់ទៀតជានរណា

Untitled 1

    ភ្នំពេញ ៖ ជនជាតិ​យួន​ខ្ទើយ​ដែល​បានធ្វើ​ទារុណកម្ម​ប្រើ​ដំបងឆក់​កុមារ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី បាន​សារភាព​យ៉ាងខ្លី​ចំពោះមុខ​សមត្ថកិច្ច​វៀតណាម​ថា​ «​ការធ្វើ​ទារុណកម្ម​ក្មេង​មាន​គ្នា​២​នាក់​!»។​

    បុរស​យួន​ឈ្មោះ Nguyen Thanh Dung ដែលមាន​ដើមកំណើត​ពី​ខេត្ត An Giang  ប្រទេស​វៀតណាម មិនបាន​បញ្ជាក់ថា បក្ខពួក​ម្នាក់ទៀត​ជា​នរណា​នោះទេ ក្នុងចំណោម​បក្ខពួក​៣​នាក់ ​(​ជនជាតិ​ហូ​ឡង់​ម្នាក់​) ​ដែល​ប៉ូលិស​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​ ធ្នូ​ ២០១៦ ​នៅក្នុង​ខេត្តកំពង់ចាម​នោះទេ។​

    សូមបញ្ជាក់ថា បក្ខពួក​៣​នាក់​ដែល​ចាប់ខ្លួនបាន​គឺ​១. ឈ្មោះ​ រ៉េត សុធី ភេទ​ប្រុស អាយុ​២៨ឆ្នាំ​នៅ​ភូមិ​៣L ឃុំ​ជី​រោ​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ, ២. ឈ្មោះ លី ហេង ភេទ​ប្រុស​ អាយុ​៥៣ឆ្នាំ​ ជនជាតិ​ហូ​ឡង់ កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​៣-​ឈ្មោះ អឿ ណាត ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ខ្មែរ ភូមិ​ចំការអណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម។ ​ទាំង ​៣​ នាក់​ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន កំពុងចំលង​ទន្លេ​មេ​ង្គ ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​-​កំពង់ចាម វេលា​ម៉ោង​៦ ​និង​៥៤​នាទី​ថ្ងៃទី​៦ ​ធ្នូ​ ២០១៦ កន្លងទៅនេះ ហើយ​បាន​ប្រគល់ឱ្យ​ប៉ូលិស​ខេត្តមណ្ឌលគិរី​ចាត់ការ​បន្ត ព្រោះ​រឿងហេតុ​កើតឡើង​នៅ​ទីនោះ។​

    គេ​ជឿថា ក្នុងចំណោម​ជនសង្ស័យ ​៣ ​នាក់​ខាងលើ អាច​នឹងមាន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ថត​សកម្មភាព​ធ្វើបាប​លើ​កុមារ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ។​

    សមត្ថកិច្ច​កម្ពុជា​សហ​ការ​ជាមួយ​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន​បុរស​យួន​ខាងលើ​នៅ​ទីក្រុង​ហូជីមិញ​នៅ​ថ្ងៃទី​៧​ ធ្នូ​ ម្សិលមិញ​បន្ទាប់ពី​ជនល្មើស​រូបនេះ​រត់គេច​ខ្លួន​ទៅ​ទី​នោះបាន​មួយថ្ងៃ។​

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បំពេញបែបបទ​ដើម្បី​នាំខ្លួន​មក​កម្ពុជា​យើង​វិញ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​កម្ពុជា៕

 

adverise with khmeread

មតិយោបល់