ទីបំផុត លោកស្រី Michelle Obama និយាយ​រឿង​ពិត​របស់គាត់​នៅ​យប់​ដែល Trump ឈ្នះឆ្នោត​! មួយ​ឃ្លា​ខ្លី​ហើយ​ខ្លឹម​

​    ​ជំទាវ​ទី ១ លោកស្រី Michelle Obama បាន​លាតត្រដាង​ក្នុង​កិច្ចសម្ភាសន៍​របស់​ទស្ស​នាវ​ដ្ដី People មួយ​ជាមួយនឹង​ស្វាមី​របស់លោក​ស្រី គឺ​លោក Obama យ៉ាង​ដូច្នេះ​ថា លោកស្រី​មិនបាន​នៅ​បន្ដ​ស្ដាប់​លទ្ធផល​បោះឆ្នោត​កាលពី​ខែ​មុន​ដល់​ចប់​នោះទេ​។​

​    ​លោកស្រី​បាន​និយាយថា "​ខ្ញុំ​បាន​ទៅ​គេង​។ ខ្ញុំ​មិន​ចូលចិត្ត​មើល​សុន្ទរកថា Donald Trump ទេ ខ្ញុំ​មិន​ចូលចិត្ត​ឡើយ​។ ខ្ញុំ​មិន​ចង់​មើលមុខ​គាត់​ហ្នឹង​ទេ​"​។​

​    ​គ្រួសារ Obama បានធ្វើ​យុទ្ធនាការ​យ៉ាងខ្លាំង​ក្លា​ដើម្បី​លោកស្រី Hillary Clinton ក្នុង​ប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក ប៉ុន្ដែ​ពួកគេ​និយាយថា ពួកគេ​នឹង​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​រៀបចំ​ផ្ទេរអំណាច​សេត​វិមាន​ជូន​គណបក្ស​សាធារណរដ្ឋ​មួយ​នេះ​ឱ្យ​ដំណើរការ​បានល្អ​តាមតែ​អាចទៅរួច​៕

ប្រភព៖ dailymail

Enhanced buzz 28261 1358877779 29 adverise with khmeread

មតិយោបល់