adverise with khmeread Index

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ខ្សែក​ស្ត្រីម្នាក់ដួលសន្លប់

    ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​រងរបួស​សន្លប់ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​ត្រូវ​ពួកចោរ​២​នាក់​មក​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​បាន​សម្រេច​រួច​ជិះ​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង​២ និង​២០​នាទីរសៀលថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។

    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ស្ត្រី​ជនរងគ្រោះ​មានឈ្មោះ ជា សុខា ភេទ​ស្រី​អាយុ​៥០​ឆ្នាំ ។​

​    ប្រភព​ព័ត៌មាន​ពី​អ្នករត់ម៉ូតូឌុប​ម្នាក់​ដែល​នៅ​នឹង​កន្លែងកើតហេតុ​បានឲ្យដឹងថា គាត់​បាន​ឃើញ ស្ត្រី​រងគ្រោះបាន​ដើរ​ឆ្លងផ្លូវ​ពី​លិច​មក​កើត​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ។

    ស្រាប់តែ​មានជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ពណ៌​ខ្មៅ​អត់​ចាំ​ពាក់​ស្លាក​លេខ ក៏​បាន​មក​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​ស្ត្រី​រងគ្រោះ ភ្លាមៗ​នោះ​ជនសង្ស័យ​បានបើកម៉ូតូ​ជិះ​រត់​​បាត់​តែម្តង​។ ចំណែក​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាប់​ដឹកយក​ទៅ​ព្យាបាល​៕

adverise with khmeread

មតិយោបល់