samsung-banner
adverise with khmeread

ប៉ូលិស​ស្រុក​ឈូក​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ឃាត់ខ្លួន ​២ ​នាក់​

Untitled 1

    កំពត ៖ ប៉ូលិស​ស្រុក​ឈូក បាន​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ភូមិ​ព្រេច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​នៅ​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៤​ល្ងាច ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​ នាក់ និង​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ១.​ឈ្មោះ លឹម ឈី ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក និង​២.​ឈ្មោះ សូត្រ​ កុសល ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០៣ ​កញ្ចប់ (០១​កញ្ចប់​ធំ និង​០២​កញ្ចប់តូច​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​០២ ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់