តាមរកប្រពន្ធ! បែរជាឃើញសពប្រពន្ធក្នុងបន្ទប់ទឹក

    កណ្តាល ៖ ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃទី​០៨​ ធ្នូ ​២០១៦ ​វេលា​ម៉ោង​០៨​ និង​៣០​នាទី​នៅ​ចំណុច​ក្នុង​បន្ទប់​ទឹកក្រោមផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ក្នុងភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជ្រុ​យ ចាន់ថា ភេទ​ស្រី​ អាយុ​៤៧ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ មាន​ជំងឺ​ស​សៃ​ប្រសាទរយៈពេល​រាប់សិប​ឆ្នាំ​មកហើយ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​ម៉ោង០៨ ​និង​៣០​នាទី​ព្រឹក​នេះ ឈ្មោះ ​ថូ ម៉េង ត្រូវជា​ប្តី​ជនរងគ្រោះ​បាន​ដើរចូល​ទៅក្នុង​បន្ទប់ក្រោមផ្ទះ​ដើម្បី​យក​កង់​ទៅ​ច្រូតស្មៅ​គោ​។ ​ពេល​ដើរចូល​ទៅដល់​អត់​ឃើញ​ប្រពន្ធ​សម្រាន្ត​នៅលើ​ប៉ៅ​អ៊ី​ក្បែរ​បន្ទប់ទឹក​ក៏​ស​ង្ស័​យ​បើកទ្វារ​បន្ទប់​ចូល​មើល
​ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់គាត់​ចងក​នឹង​ខ្សែ​នីឡុង​ពណ៌​ស​ទៅនឹង​ផ្ទោង​បង្គន់​ស្លាប់បាត់​ហើយ​។​

    ឃើញ​ដូច្នេះ​គាត់​ក៏បាន​មក​ហៅ​អ្នកជិតខាង​ឱ្យមក​ជួយ​កាត់​ចំណង​យក​សព​ប្រពន្ធ​ចេញមក​ដាក់​នៅលើ​ក្រោមផ្ទះ ​រួច​ក៏បានផ្តល់​ព័ត៌​មាន​មកដល់សមត្ថកិច្ច​ប៉ុស្តិ៍​ស្អាង​ភ្នំ​។​

    ក្រោយពី​បានទទួល​ព័​ត៌​មាន​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល​ និង​មានការ​ចូលរួម​ពី​លោក​មេភូមិ​ធ្វើការ​ពិនិត្យ​សព​ឃើញ​មាន​ស្នាមចងក​កប់​បំពង់ក​ផ្នែក​ខាងមុខ​ចង​នឹង​ខ្សែ​នីឡុង​ពណ៌​ស​ក្រៅពី​ស្លាកស្នាម​ខាងលើ​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ទេ​។​

    បន្ទាប់ពី​ពិនិត្យ​សព​រួចហើយ​ប៉ូលិស​បានប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Unnamed %282%29
adverise with khmeread
Loading ad ...