​ថៅកែ​ចិត្តល្អ​ជាងគេ​លើ​លោក​! នាំ​បុគ្គលិក​ដើរលេង​នៅ​ឋានសួគ៌​ម៉ា​ល់​ឌី​វ ដែល​ល្បី​ជា​កន្លែង​កម្សាន្ត​ថ្លៃ​បំផុត​លើ​លោក​

    ​ថៅកែ​ចិត្ត​ទូលាយ​ជាងគេ​លើ​ពិភពលោក​ម្នាក់​បាន​ចំណាយលុយ​ជិត ៥០០.០០០ ដុល្លារ ដោយ​នាំ​បុគ្គលិក ១០០ នាក់​របស់ខ្លួន​ដើរលេង​នៅ​រមណីយដ្ឋាន​ដ៏​ប្រណិត​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ​។​

​    ​ស្ថាបនិក​ក្រុមហ៊ុន Evolve Mixed Martial Arts លោក Chatri Sityodtong បានសម្រេច​ចិត្ត​នាំ​បុគ្គលិក ១០០ នាក់​របស់គាត់​ឱ្យ​ស្គាល់​រសជាតិ​ឋានសួគ៌​បន្ទាប់ពី​ក្រុមហ៊ុន​របស់គាត់​រកប្រាក់​ចំណេញ​បាន​ជាង ៣០% ក្នុង​មួយឆ្នាំ​។​

​    ​ប៉ុន្តែ​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​គាត់​បាន​ចាយលុយ​យ៉ាងច្រើន​ដើម្បី​បុគ្គលិក​របស់គាត់​។ កាលពី​ឆ្នាំមុនៗ បុគ្គលិក​ក្រុមហ៊ុន​បានធ្វើ​ដំណើរ​ទៅ​ទីតាំង​ល្បីៗ​ដូចជា​កោះ​បាលី ខេត្ត​ក្របី (​ថៃ​) ឧទ្យាន Khao Lak និង​កោះ Bintan ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម​។​

​    ​លោក Sityodtong បាន​និយាយថា "​ការ​តបស្នង​ទាំងនេះ​រង្វាន់​តូច​មួយ​ចំពោះ​ការដឹងគុណ​អស់ពី​ចិត្ត​របស់ខ្ញុំ​ទៅកាន់​បុគ្គលិក​ដ៏​អស្ចារ្យ​ទាំងអស់​នៅ Evolve MMA​។ រៀងរាល់ឆ្នាំ​ខ្ញុំ​នាំ​ក្រុម​ទាំងមូល​ដើរលេង​មិនបាច់​ចេញ​លុយ​ទៅកាន់​រមណីយដ្ឋាន​ផ្កាយ​ប្រាំ​នៅ​ទីតាំង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​"​។​

​    ​គាត់​បាន​បន្តថា "​បុគ្គលិក​ភាគច្រើន​របស់ខ្ញុំ​នៅ Evolve មាន​ប្រវត្តិ​ក្រលំបាក សោកនាដកម្ម ឬ​ទុក្ខលំបាក​។ សម្រាប់​ពួកគេ Evolve គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​គេច​ចេញពី​ភាពក្រីក្រ ហើយ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជីវិត​របស់​ពួកគេ​"​។​

​    ​លោក​ក៏បាន​បន្ថែមថា ក្រុមហ៊ុន​របស់លោក​ជួល​មនុស្ស​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ដោយ​ផ្តល់​ការងារ​តែមួយ​ប៉ុណ្ណោះ​រាល់​បេក្ខជន​ដែល​ដាក់ពាក្យ​ចំនួន ២០០ នាក់​។ 

​    ​គួរ​បញ្ជាក់ថា រមណីយដ្ឋាន​ភាគច្រើន​នៅ​ម៉ា​ល់​ឌី​វ​ត្រូវ​ចំណាយ​ស្នាក់នៅ​មិនតិច​ពាន់​ដុល្លារ​ឡើយ​ក្នុង​មួយ​យប់​៕ 

​ប្រភព៖បរទេស

 

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់