ឆក់​សម្លាប់​កណ្តុរ​ខុស​បច្ចេកទេស​...​ឆក់​ស្លាប់​ខ្លួនឯង​

    កណ្តាល ៖ បុរស​ម្នាក់​រងគ្រោះ​ដល់​ស្លាប់​ក្នុងករណី​ឆក់​កណ្តុរ​ខុស​បច្ចេកទេស​នា​យប់​ម៉ោង​៨​កន្លះ​ថ្ងៃទី​០៧​ ធ្នូ ​២០១៦​ នៅ​ចំណុច​ដីចម្ការ​សណ្តែក​របស់​ជ​ន​​រងគ្រោះ ចុង​ព្រែ​កលោក ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេ​ត្ក​កណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ខុន សុ​ខេន ភេទប្រុស​ អាយុ​២៨​ឆ្នាំ ជន​​ជាតិខ្មែរ មុខរបរ កសិករ​មាន​ទីលំនៅៗ ភូមិ​ព្រែក​ប៉ុក​ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ​ខេត្តកណ្តាល​។ ​​វត្ថុតាង​រួមមាន អាគុយ​ម៉ាក​ 3K ១០០​ អំពែរ​០១​គ្រឿង​,​ អាំង​វ៉ុល​ទ័​រ បំ​លែង​ភ្លើ​ង​០១​គ្រឿង​, ​ខ្សែលួស​រាយ​សំរាប់​ឆក់​កណ្តុរ  មួយចំនួន និង​បំពង់​ជ័រ​លេខ​២១​ប្រវែង​៨០​ស​.​ម​​ ចំនួន​០១។​

    ប៉ូលិស​បន្តថា កន្លងមក រយៈពេល​៣​ថ្ងៃ​មក​ហើយ រៀងរាល់​ម៉ោង​ ៦ ​ល្ងាច​ជនរងគ្រោះ តែងតែ​ទៅ​ឆក់​កណ្តុរ នៅ​ចំណុច​ដីចំការ​សណ្តែក របស់ខ្លួន​ដើម្បី​កុំឱ្យ​កណ្តុរ​ចូលស៊ីគ្រាប់ សណ្តែក​ដែល​ខ្លួន​ទើប​នឹង​ដាំ។​

    លុះដល់​យប់​ទី​៣​ដែលជា ថ្ងៃកើតហេតុ វេលា​ម៉ោង​៦​ល្ងាច​ដដែល ជនរងគ្រោះ​បាន​​ចេញពីផ្ទះ​ទៅ​ដីចំការ​នៅ​ចំណុច​ខាងលើ​ម្នាក់ឯង ដើម្បី​ឆក់​កណ្តុរ​បន្តទៀត​។ ​លុះ​នៅវេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ថ្ងៃ ខែ ឆ្នាំ ដដែល ឪពុក​ជនរងគ្រោះ ឈ្មោះ ​ផល ខុន បាត់​កូន​ដែលជា​ជនរងគ្រោះ​យូរពេក ក៏​ទូរស័ព្ទ ទៅ​ជនរងគ្រោះ តែ​តេ​ចូល​ពុំ​លើ​ក។​

    មានការ​សង្ស័យ​ក៏​ទៅ​ដីចំការ ដែលជា​កន្លែង​កូន ឆក់​កណ្តុរ លុះ​ទៅដល់ ក៏​ឃើ​ញ​កូន ដួល​នៅ​លើ​ខ្សែលួស ឃើ​ញ​ដូចនេះ ឪពុក​ជនរងគ្រោះ ក៏​ស្ទុះ មក​ផ្តាច់​ចរន្ត​ភ្លើ​ង​អាគុយ រួច​ពិនិត្យ មើល​កូន​ឃើញ​ស្លាប់​បាត់ទៅ​ហើយ។ ​រួច​ត្រឡប់ទៅផ្ទះ​វិញ ប្រាប់​បង ប្អូន​ឱ្យ​ទៅ​ជួយ យក​សាកសព​ជនរងគ្រោះ​មក​លំនៅដ្ឋានទើ​ប រាយការណ៍​ជូន​សមត្ថកិច្ច។​

    ក្រោយពី​បានទទួល​ព័ត៌មាន ផ្នែក​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើ​ត​ហេតុ មាន​អាជ្ញា​រធ​មូលដ្ឋាន គ្រូពេទ្យ ប៉ុស្តិ៍ នគរបាល​រដ្ឋបាល ផ្នែក​ជំនាញ និង​គ្រួសារ​សព ដើម្បី​ធ្វើ​ការពិនិត្យ​សាកសព​ជនរងគ្រោះ​។​

    បន្ទាប់ពី​ព​និត្យ ឃើ​ញ​ថា​នៅ​លើ​ស្មង​ជើ​ង​ខាងស្តាំ មាន​ស្នាម​រលាត់ សើ​ស្បែក​ឆេះ​រោល​ខ្មៅ ប្រវែង​១.៨​ស​.​ម ស្នាម​ឆេះ​រោល​ខ្មៅ​លើ​ដៃ​ខាងស្តាំ ០៣​កន្លែង ក ដៃ​ខាងស្តាំ ០១​ កន្លែង កំភួនដៃ​ខាងស្តាំ​០១​កន្លែង ដើម​ដៃ​ខាងស្តាំ ០១​ កន្លែង​ និង​ស្នាម​រលាត​សើស្បែ​កលើពោះ​ខាងស្តាំ​០១​កន្លែង ក្រៅពី​ស្លាកស្នាម​នេះ ពុំមាន​ស្លាកស្នាម​អ្វី​ផ្សេងទៀតឡើយ។​

    ឆ្លងតាម​ការពិនិត្យ សន្និដ្ឋានបានថា​ជនរ​ង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការធ្វេសប្រហែស ឆក់​កណ្តុរ បណ្តាល​ស្លាប់​ដោយ​ខ្លួនឯង ពិតប្រាកដ​មែន  សមត្ថកិច្ច​បានប្រគល់ សាកសព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើ​បុណ្យ តាម​ប្រពៃណី៕

Unnamed %282%29
adverise with khmeread