ប៉ូលិស​ចាប់ខ្លួន​ជនល្មើស​ម្នាក់​តាម​អំណាច​ដីកា​តុលាការខេត្ត​បាត់ដំបង​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ (​ក្រុម​អនុវត្ត​ដីកា​)​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​គាស់ក្រឡ នា​ថ្ងៃទី៧ ​ខែធ្នូ ឆ្នាំ២០១៦ ​ម្សិលមិញ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​លេខ​១៥៣ ដ​ចខ ចុះ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ របស់​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង​។​

    ប៉ូលិស​និយាយថា​ ជនជាប់ចោទ​ឈ្មោះ សេង ចក់ ភេទ​ប្រុស​ អាយុ ​៤៥ ឆ្នាំ​រស់នៅ​​ភូមិ​បន្ទាយ​ចារ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ ក្រឡ ខេត្តបាត់ដំបង ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើ​អាវុធ​)​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០១៥។​

    បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread