​ខ្សែការពារ Chapecoense ដែល​រស់​ពី​ការធ្លាក់​យន្តហោះ ចាប់ផ្តើម​ដើរ​បាន​តិចៗ​វិញ​ហើយ​!

​    ​កីឡាករ​ម្នាក់​របស់​ក្រុម Chapecoense ដែល​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​យន្តហោះ​ធ្លាក់ ដែល​បានសម្លាប់​មិត្ត​រួម​ក្រុម​របស់គាត់​ចំនួន ១៩ នាក់ បាន​ប្រសើរ​បន្តិច​ហើយ​។​

​    ​ខ្សែការពារ Alan Ruschel វ័យ ២៧ ឆ្នាំ ជា​អ្នក​រួច​រស់​ជីវិត​មុនគេ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ពី​តំបន់ភ្នំ​ដែល​យន្តហោះ​បាន​ធ្លាក់​ក្នុងប្រទេស​កូ​ឡុំ​ប៊ី ហើយ​បាន​រងរបួស​បាក់ឆ្អឹង​ច្រើន​កន្លែង​។​

​    ​ចាប់តាំងពី​នោះមក Ruschel ត្រូវបាន​បញ្ចូនទៅ​គ្លីនិក Somer ដែលជា​មន្ទីរពេទ្យ​ល្អ​ដាច់​គេ​ក្នុង​ទីក្រុង Rionegra ប្រទេស​កូ​ឡុំ​ប៊ី ហើយ​ឥឡូវនេះ​អាកា​រៈ​របស់គាត់​កំពុង​ល្អប្រសើរ​ជាង​មុន​ហើយ​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​ប្រ​ស៊ី​ល​រូបនេះ​នឹង​អាច​ដើរ​ម្តងទៀត ដែល​នេះ​នឹង​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ក្រុម​អ្នកគាំទ្រ​ដែល​កំពុង​កាន់ទុក្ខ​ជនរងគ្រោះ​បាត់បង់​ជីវិត​ចំនួន ៧១ នាក់​កាលពី​ខែ​មុខ​។​

​    ​Ruschel បាន​និយាយថា "​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ខ្ញុំ​កំពុង​ជាសះស្បើយ​ឡើងវិញ​ហើយ​។ ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​ដើម្បី​បញ្ចប់​ការព្យាបាល​របស់ខ្ញុំ​។ ខ្ញុំ​ចង់​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា សម្រាប់​ការគាំទ្រ និង​ការ​បួងសួង​ដែល​ខ្ញុំ​ទទួលបាន​ពី​ពួកគេ​។ ខ្ញុំ​ចង់​អរគុណ​អ្នក​ទាំងអស់គ្នា​! អរគុណ​អ្នក​ទាំងអស់​គ្នាច្រើនៗ​"៕

1
adverise with khmeread
Loading ad ...