samsung-banner
adverise with khmeread

អ្នក​ដែល​ចូលចិត្ត​ទិញ​ទំនិញ​តាម Amazon គួរ​ប្រយ័ត្ន​! ឥឡូវ​មាន​ពួក​បោកប្រាស់​បន្លំ​ធ្វើជា Amazon ផ្តល់ជូន​ការដូរ Free ដើម្បី​លួច​លេខ​កូដ​អ៊ីមែល​

Untitled 1

    ​អ្នកទិញ​ទំនិញ​អន​ឡាញ​ទាំងឡាយ​កំពុង​ក្លាយជា​គោលដៅ​ថ្មី​របស់​ជន​បោកប្រាស់​តាម​អន​ឡាញ​ដោយ​ប្រើ​សារ​មេរោគ ដែល​ក្លែងបន្លំ​ជា​ក្រុមហ៊ុន Amazon ផ្ដល់​កាដូ​ដល់​អតិថិជន​ដោយ​ឥតគិតថ្លៃ​។​

​    ​ពួក​បោកប្រាស់​លើ​អន​ឡាញ​នឹង​ផ្ដល់ឱ្យ​មនុស្ស​នូវ​កាត​កាដូ​ដោយ​ឥតគិតថ្លៃ​ពី Amazon ហើយ​ស្នើឱ្យ​អតិថិជន​បង្ហាញ​អ៊ីមែល​ដល់​ពួកគេ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ ក្នុង​គោលបំណង​ផ្ញើ​សារ​មួយ​ចូល​អ៊ីមែល​រួច​ឱ្យ​យើង​ចុច​ពីលើ​ដើម្បីឱ្យ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រង​គណនី​របស់​យើង​តាមរយៈ​ទូរស័ព្ទ​។​

​    ​អ្នកចាញ់​បោកប្រាស់​ពួកនេះ​ក្នុង​អាមេរិក​បានទទួល​សារ​នេះ​ដោយ​សរសេរថា "​កាត​កាដូ Amazon របស់​អ្នកមាន​ទឹកប្រាក់ ១០០០ ដុល្លារ​គឺ​លេខ YN89-07L-FG3C​។ សូមបញ្ជាក់​អ៊ីមែល​របស់​អ្នក​ដើម្បី​បញ្ចូល​ទឹកប្រាក់​នេះ​ចូល​គណនី​របស់​អ្នក​"​។​

​     ដោយឡែក​សារ​នេះ​នៅ​ប្រទេស​អង់គ្លេស​ក៏មាន​ផងដែរ​។ យោងតាម​អ្នកជំនាញ​លោក Brian Jackson "​សារ​ទាំងនេះ​គឺជា​វិធី​ថ្មី​មួយទៀត​ដែល​ពួក​បោកប្រាស់​តាម​អន​ឡាញ​វាយប្រហារ​លើ​បុគ្គល​នីមួយៗ​។ ពួកគេ​ផ្ញើ Link មួយ​ឱ្យ​អ្នក​ដោយ​ស្នើ​សុំឱ្យ​ដោ​ន​ឡូត​កម្មវិធី​របស់​ពួកគេ ដែល​កម្មវិធី​នោះ​អាច​អនុញ្ញាតឱ្យ​ពួកគេ​លួច​យក​ព័ត៌មាន​ដោយផ្ទាល់​នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក​តែម្ដង​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់