​ប្រព័ន្ធ​ស្កែ​ន​លិខិតឆ្លងដែន​នូ​វែ​សេ​ឡង់​បដិសេធ​បុរស​ដើមកំណើត​អាស៊ី ដោយសារ​ភ្នែក​គាត់​តឹង​ពេក​ក្នុង​រូបថត​

​    ​បុរស​ជនជាតិ​នូ​វែ​ល​ហ្សេ​ឡង់​ដើមកំណើត​អាស៊ី​ម្នាក់​ត្រូវបាន​បដិសេធ​រូបភាព​លិខិតឆ្លងដែន នៅពេល​កម្មវិធី​សម្គាល់​មុខ​បាន​កំណត់ថា​ភ្នែក​របស់គាត់​បាន​បិទ​។​

​    ​ការប៉ុនប៉ង​របស់លោក Richard Lee ដើម្បី​បន្ត​លិខិតឆ្លងដែន​របស់គាត់​ត្រូវបាន​បង្ខាំង​បន្ទាប់ពី​គាត់​បាន​បញ្ជូន​រូបភាព​ទៅ​កន្លែង​ពិនិត្យ​លិខិតឆ្លងដែន​តាម​អន​ឡាញ ដែល​ដំណើរការ​ដោយ​នាយកដ្ឋាន​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។​

​    ​យោងតាម​លិខិត​ជូនដំណឹង​ចម្លង​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook ឱ្យដឹងថា ប្រព័ន្ធ​ស្វ័យប្រវត្តិ​បាន​ប្រាប់​និស្សិត​វិស្វកម្ម​វ័យ ២២ ឆ្នាំ​រូបនេះ​ថា រូបភាព​របស់គាត់​មិន​ត្រឹមត្រូវ​ដោយសារ​ភ្នែក​របស់គាត់​បាន​បិទ បើទោះជា​ភ្នែក​បើក​ទាំង​គូ​ក៏ដោយ​។​

​    ​ទោះយ៉ាងណា លោក Richard បាន​និយាយថា ពន្លឺ​រូបភាព​ដំបូង​មិន​ស្មើគ្នា ប៉ុន្តែ​រូបភាព​បញ្ជូន​ទៅក្រោយ​ត្រូវបាន​ទទួលយក​៕

1 adverise with khmeread
ប្រភព៖ ChannelNewsAsia

មតិយោបល់