ឆែកឆេរ​ផ្ទះ​ជនជាតិ​ហូ​ឡង់​រកឃើញ​ភស្តុតាង​ដើម្បីដាក់បន្ទុកលើជនសង្ស័យ

    មណ្ឌល​គ​រី ៖ សមត្ថកិច្ច​ចម្រុះ​បាន​ដំណើរការ​ឆែកឆេរ​ស្វែងរក​វត្ថុតាង​ពាក់ព័ន្ធ​ករណី​​ប្រើ​ហិង្សា​ធ្វើ​ទារុណកម្ម​លើ​កុមារា​ឈ្មោះ ​សូ សៅ អាយុ ២ ឆ្នាំ ​ដែល​ប្រព្រឹត្តឡើង​ដោយ​បុរស​ខ្ទើយ ជនជាតិ​យួន​នៅ​ចម្ការ​របស់​ឈ្មោះ ​លី ហេង ស្ថិតក្នុង​ភូមិ​ពូ​ក្រូច ​ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ដែល​ប្រព្រឹត្ត​កាលពី​ប្រហែល​២​ខែ​កន្លងមកហើយ​នោះ​។​

    ប៉ូលិស​និយាយថា នា​ព្រឹក​ថ្ងៃទី​៨ ​ធ្នូ​នេះ កម្លាំង​ប៉ូលិសបាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​អង្គការ C P U បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ រកឃើញ ១-​ប្រដាប់​ឆក់​កែឆ្នៃ​ដែល​ជនសង្ស័យ​ឆក់​ក្មេង ១, ​លឹ​ង្គ​សិប្ប​និមិត្ត ១, ​ក្បាល​ដប​ និង​ទុយោ​ជក់​ថ្នាំញៀន​ចំនួន ​៣ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ងៀ​ន ថា​ញ់ យុង (Nguyen Thanh Dung) ដែល​បានធ្វើ​ទារុណកម្ម​លើ​កុមារ សូ សៅ អាយុ ​២ ឆ្នាំ  នៅ​ពេ​ជ្រា​ដា ត្រូវបាន​ប៉ូលិស​ការិយាល័យ​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​នោះ​ចាប់ខ្លួនបាន​នៅវេលា ម៉ោង​៨​យប់​ថ្ងៃទី​០៧ ​ធ្នូ ​២០១៦  នៅ​ទីក្រុង​ហូជីមិញ ដោយសារ​មាន​កិច្ចប្រឹងប្រែង និង​សហការ​យ៉ាង​ជិតស្និត​រវាង អគ្គស្នងការ​ប៉ូលិស​ជាតិ​កម្ពុជា ជាមួយ​ក្រសួងមហាផ្ទៃ​ប្រទេស​វៀតណាម​រហូត​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​៕

Untitled 1
adverise with khmeread
Loading ad ...