adverise with khmeread  %e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%80%e1%9e%8f%e1%9f%92%e1%9e%94%e1%9e%bc%e1%9e%84%e1%9e%83%e1%9f%92%e1%9e%98%e1%9e%bb%e1%9f%86%e1%9e%85%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%85%e1%9f%84%e1%9e%9a%e1%9e%9b%e1%9e%bd%e1%9e%85%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%82%e1%9e%9b%e1%9f%8b%e1%9e%b2%e1%9f%92%e1%9e%99%e1%9e%94%e1%9f%89%e1%9e%bc%e1%9e%9b%e1%9e%b7%e1%9e%9f

អ្នកស្រុកត្បូងឃ្មុំចាប់ចោរ លួចម៉ូតូម្នាក់ប្រគល់ឲ្យប៉ូលិស

ត្បូងឃ្មុំ  ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យប៉ូលិសស្រុកត្បូងឃ្មុំនៅថ្ងៃទី ២៩វិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោង១១ថ្ងៃត្រង់ ដោយប្តឹងចោទថា បានលួចម៉ូតូរបស់ពួកគាត់កាលពីថ្ងៃទី២៧វិច្ឆិកាកន្លងទៅនេះ ។
     ប៉ូលិសស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទិត្យ ស្នា ភេទប្រុស អាយុ18ឆ្នាំ ទីលំនៅ ភូមិអូឬស្សីកណ្តាលឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តត្បូងឃ្មុំ ត្រូវបានឃាត់ខ្លួនពីបទលួច ម៉ូតូម៉ាកWAVEពណ៌ក្រហម-ខ្មៅ អត់ស្លាកលេខមួយគ្រឿងដែលប្រព្រឹត្តកាលពី 27វិច្ឆិកាឆ្នាំ2015នៅភូមិគោក ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ ។
    ករណីខាងលើត្រូវបានប៉ូលិសស្រុកបញ្ជូនទៅការិយាល័យជំនាញខេត្តត្បូងឃ្មុំ ដើម្បីទទួលយកទៅចាត់ការតាមផ្លូវច្បាប់៕
 

adverise with khmeread

មតិយោបល់