adverise with khmeread Windows 10 hero official wallpaper

CPU របស់​ក្រុមហ៊ុន Intel និង AMD ស៊េរី​ក្រោយ​នឹង​ស្គាល់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ឡើង​តែប៉ុណ្ណោះ​

    ​នៅពេល​ខាងមុខនេះ​នឹងមាន​ការប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សហគ្រាស​ធំៗ ដោយសារ​ក្រុមហ៊ុន Microsoft ប្រកាសថា​នាពេល​អនាគត​បន្ទះ Silicon Chip របស់​ក្រុមហ៊ុន Intel, AMD និង Qualcomm នឹង​ស្គាល់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ១០ ឡើង​តែប៉ុណ្ណោះ​។

​    ​វេ​ប​សាយ Skylake បាន​ឲ្យ​ដឹងថា ចំពោះ​អ្នក​ដែល​កំពុង​ប្រើកុំព្យូទ័រដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 និង 8 ស្រាប់ ក្រុមហ៊ុន Redmond បាន​បញ្ចេញ​នូវ​បញ្ជី​កុំព្យូទ័រ​ដែល​នឹង​ទទួលបាន​ការថែទាំ​ប្រព័ន្ធ​សុវត្ថិភាព​ត្រឹមតែ ១៨​ខែ​ទៀត​តែប៉ុណ្ណោះ​។ ក្រុមហ៊ុន Microsoft អសមត្ថភាព​ក្នុងការ​ដោះស្រាយ​លើ Windows 7 ដែល​មិនអាច​ប្រើប្រាស់​បាន​លើ​បច្ចេកវិទ្យា Silicon Chip ថ្មី​នោះទេ​។​

​    ​នៅក្នុង​ការផ្លាស់ប្ដូរ​គោល​នយោបាយ​ថ្មី​នេះ ក្រុមហ៊ុន Microsoft បានប្រកាស​ទៀតថា ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 និង 8 នឹងមិន​ស្គាល់​នូវ CPU ជំនា​ន់ទី ៦ របស់ Intel នោះទេ​។ ហើយ​បើសិនជា​អ្នកទិញ​កុំព្យូទ័រ​ថ្មី អ្នក​គួរ​ពិចារណា​លើ​ការដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Windows 10 នោះដែរ​។​

​    ​ហើយ​ក្រោម​នេះ​គឺ​ជាប​ញ្ចី​កុំព្យូទ័រ​មួយចំនួន​ដែល​នឹង​មិនមាន​ប្រព័ន្ធ​ថែទាំ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​១៨​ខែ​ទៀត​មានដូចជា​៖
- Dell Latitude 12
- Dell Latitude 13 7000 Ultrabook
- Dell XPS 13
- HP EliteBook Folio
- HP EliteBook 1040 G3
- Lenovo ThinkPad T460s
- Lenovo ThinkPad X1 Carbon
- Lenovo ThinkPad P70

​    ​ហើយ​នេះ​គ្រាន់តែ​បញ្ជី​ខ្លះៗ​តែប៉ុណ្ណោះ នឹងមាន​កុំព្យូទ័រ​ជាច្រើន​ទៀត​ដែល​នឹងមិន​ស្គាល់ Windows 10 និង​ការថែទាំ​ប្រព័ន្ធ​សុ​វត្តិភាព​របស់ Microsoft៕

adverise with khmeread
ប្រភព៖ ​ហ្វូ​សបៃ​

មតិយោបល់