លើកដៃសំពះឈប់វាយ ក្រោយបើករថយន្តបុកនារីម្នាក់របួសធ្ងន់

    ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់​ក្របួច​ជាប់​ហើយ​ស្វាគមន៍​ឡើង​ទ្រមខ្លួន ខណៈដែល​បុរស​រូបនោះ​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ទៅបុក​ម៉ូតូ​១​គ្រឿង​ម៉ាក​អាយ​ខន យ៉ាង​ពេញទំហឹង ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ បែរជា​បើករថយន្ត​រត់គេចខ្លួន តែ​គេច​មិន​ផុត​ត្រូវ​ប្រជាពលរដ្ឋ​យក​ដុំថ្ម បំបែក​កញ្ចក់​រថយន្ត រួច​ក៏​ជ្រុល​ទៅបុក​ជាមួយ​រ៉ឺម៉ក​កង់​៣ ទើប​ទៅមុខ​មិន​រួច។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៦៥​ កែង​១២២​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ដំបូង​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក PORCHE ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-1968 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ​ ចាន់ ដា​រ៉ា​ អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៦៥​ពី​ជើង​ទៅ​ត្បូង។​

    លុះ​បាន​មកដល់​ចំណុចកើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​សលាយ​លឿង ស្លាក​លេខ​ភ្នំពេញ 1BO-2956​ យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យដួល​ត្រូវបាន​រថយន្ត​បង្ក​ខាងលើ​បុក​អូស​ជាច្រើន​ម៉ែត្រ។ ​នារី​រងគ្រោះ​ឈ្មោះ ​គង់ វិធា​វី​ អាយុ​២០​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​របួស​ធ្ងន់​ដេកពេទ្យ​លោកសង្ឃ។​

    ឃើញ​ហេតុការណ៍ បែបនេះ​ប្រជាពលរដ្ឋ​នាំគ្នា​ដេញតាម វាយ​បំបែក​កញ្ជក់​រថយន្ត តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ចុះ​ពី​រថយន្ត​នោះទេ នៅតែ​បន្ត​បើក​ទៅមុខ តែ​ចុងក្រោយ​ត្រូវបាន​ជាប់គាំង​នៅពេលដែល​បុក​ជាមួយ រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ទៀត​បើកបរ​ដោយ​ឈ្មោះ​ សេង សុភ​ក្ត្រ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​ ខណ្ឌចំការមន ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ត្រូវបាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ បណ្ដាល​ឱ្យរងរបួស​បែកក្បាល​ហូរឈាម ទើប​លើកដៃ​សំពះ មិន​ហ៊ាន​ចុះ​ចេញពី​រថយន្ត​នោះទេ។​ បន្ទាប់មក​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​នាំ​ជនបង្ក​និង​រថយន្ត​ទៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

Untitled 1
adverise with khmeread
Loading ad ...