ឆេះ​ផ្ទះជាន់ឡៅតឿយប់មិញ ជាផ្ទះមន្ត្រីជលផល​រាជធានី​ភ្នំពេញ

    ភ្នំពេញ ៖ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​កើតឡើង​នៅវេលា​ម៉ោង៨ ​និង​១៥​នាទីយប់ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ មាន​អគ្គី​នៅផ្ទះ​លេខ​P8 ផ្លូវ​បេតុង​ក្រុម​១៥ ភូមិ​បឹង​សាឡាង សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ ឆឹង សុធា ភេទ ប្រុស អាយុ៥០​ឆ្នាំ មុខរបរ មន្ត្រី ជលផល​រាជធានី​ភ្នំពេញ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ពូក​ក្នុង​បន្ទប់​ឡៅតឿ ខូចខាត​ពូក​និង​សម្ភារៈ​មួយចំនួន។​

    ប្រើប្រាស់​រថយន្ត​២​គ្រឿង​ បាញ់​ទឹក​ពន្លត់​ចប់​ម៉ោង៨ និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល។ ​គ្រោះថ្នាក់​នេះ​មិន​បង្កឱ្យមាន​របួស​ដល់​មនុស្ស​ឡើយ៕

Unnamed
adverise with khmeread
Loading ad ...