ក្រុម​តារាវិទូ​រកឃើញថា ផែនដី​មាន​រយៈពេល​យូរ​ជាង​មុន​ជិត ២ មិ​ល្លី​វិនាទី ខណៈរ​ង្វិ​ល​ជុំ​ផែនដី​កាន់តែ​យឺត​ទៅៗ​

    ​រៀងរាល់ឆ្នាំ​ហាក់បីដូចជា​ទៅកាន់​តែ​លឿន​ទៅៗ ប៉ុន្ដែ​ក្រុម​តារាវិទូ​បាន​លាតត្រដាង​ថា ថ្ងៃ​នីមួយៗ​នៅលើ​ផែនដី​គឺមាន​រយៈពេល​យូរ​ជាង​នេះ​បន្តិច​។​

​    ​ក្រុម​តារាវិទូ​បាន​រកឃើញថា​ដោយសារតែរ​ង្វិ​ល​ជុំ​របស់​ផែនដី​កាន់តែ​យឺត​ទៅៗ មួយថ្ងៃ​នៃ​ផែនដី​មាន​រយៈពេល​យូរ​ជាង (២៤ ម៉ោង​) ប្រហែលជា ១,៨ មិ​ល្លី​វិនាទី​រៀងរាល់ ១០០ ឆ្នាំ​ម្តង​។​

​    ​ដោយ​តួលេខ​នេះ​ហាក់បីដូចជា​មិន​ច្រើន ប៉ុន្ដែ​វា​ត្រូវការ​រយៈពេល ៣,៣ លាន​ឆ្នាំ​ទើប​ទទួលបាន​មួយ​នាទី​លើស និង ច្រើនជាង ២ លាន​សតវត្សរ៍​សម្រាប់​១​ម៉ោង​បន្ថែម​ក្នុង​មួយថ្ងៃ​របស់​យើង​។​

​    ​ដោយ​ដឹង​យ៉ាងច្បាស់​ថារ​ង្វិ​ល​ជុំ​របស់​ផែនដី​កាន់តែ​យឺត កត្តា​នេះ បាន​ជះឥទ្ធិពល​ដល់​អ្នកវិទ្យាសាស្ត្រ​ក្នុងការ​គណនា​អំពី​អនាគត​របស់​ផែនដី​។​

​    ​ជាក់ស្ដែង ការសិក្សា​បង្ហាញថា ផែនដី​មានរឿង​ដែល​មិនអាច​ទស្ស​ទាយ​ជាង​ការរំពឹងទុក​។ ការទស្សទាយ​ថ្មីៗ​នេះ​បាន​គណនា​រកឃើញថា យើង​ថែម​ម៉ោង​ចំនួន ២,៣ មិ​ល្លី​វិនាទី​រាល់ថ្ងៃ​រៀងរាល់​សតវត្សរ៍​។ ដូច្នេះ​ផែនដី​គឺ​ពិតជា​មានរ​ង្វិ​ល​ជុំ​កាន់តែ​យឺត​ជា​បណ្ដើរៗ​ជាង​ការរំពឹង​ទុកជា​យូរ​មកហើយ​នោះ​។​

​    ​តាម​តួលេខ​នេះ តារាវិទូ​មកពី​ចក្រភព​អង់គ្លេស​បាន​ពិនិត្យមើល​កំណត់ត្រា​សេ​ឡេ​ស្ទា​ប្រហែល​ជាង ៣ ពាន់​ឆ្នាំ ពី​ឆ្នាំ ៧២០ មុន​គ​.​ស​. ដល់ ឆ្នាំ ២០១៥​។​

​    ​កំណត់ត្រា​នេះ​គឺ​បានមកពី​ថ្មភក់ Babylonian ហើយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​ក៏បាន​ទៅ​មើល​អក្សរ​ក្រិ​ក​បុរាណ​ជាពិសេស​អក្សរ​មកពី​ចិន អឺរ៉ុប​មជ្ឈិមសម័យ និង​លោកខាងលិច​។​

​    ​កំណត់ត្រា​ទាំងអស់​បាន​សរសេរ​ពី​ពេលវេលា​និង​ទីកន្លែង បានឃើញ​ផ្ទាល់​ភ្នែក​នូវ​សូរ្យគ្រាស និង​ចន្ទ​គ្រាស​ពេញ​មួយ​សហស​វត្សរ៍​មកនេះ​។​

​    ​ដើម្បី​រកឱ្យឃើញ​ថា​តើរ​ង្វិ​ល​ជុំ​របស់​ផែនដី​បាន​ថយ​ជាង ២.៧៣៥ ឆ្នាំ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រៀបធៀប​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ម៉ូ​ដែល​កុំព្យូទ័រ ដែល​បាន​ទស្សន៍ទាយ​កន្លែង​ណា​និង​ពេលណា ដែល​ព្រឹត្តិការណ៍​ទាំងនេះ​កើតឡើង​។​

​    ​លោក Leslie Morrison អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Durham University និង​ការិយាល័យ Nautical Almanac Office របស់​អង់គ្លេស​បាន​និយាយ​ទៅ​វេ​ប​សាយ The Guardian ថា "​យើង​អាច​ឃើញ​ពី​ភាពស្រប​ផ្សេងគ្នា​រវាង​ការ​គណនា ទីកន្លែង និង​ពេលវេលា​ដែល​សូរ្យគ្រាស​កើតឡើង​។ នេះ​មានន័យថា​ផែនដី​មានរ​ង្វិ​ល​ជុំ​ដាច់ដោយឡែក​ពី​ខ្លួន​វា​"​។​

​    ​ដូច្នេះ​ហេតុអ្វី​ក៏​ផែនដី​មានរ​ង្វិ​ល​ធ្លាក់ចុះ​? ផ្នែក​ដ៏​ធំ​មួយ​នៃ​រឿងនេះ​គឺ​ដោយសារតែ​វា​មាន​អ្វីមួយ​ហៅថា​Tidal Braking (​ហ្វ្រាំង​ជំនោរ​) ដែល​មានន័យថា​ជាការ​ទាញ​ជំនោរ​របស់​ព្រះ​ចន្ទ​ប្រតិកម្ម​ដូច​ថ្នាំ​មួយ​មកលើ​ផែនដី​អ៊ីចឹង​។​

​    ​លោក Morrison និយាយថា "​ការ​ហៀរ​របស់​ទឹក​ទាញ​ផែនដី​ឱ្យ​ថយ​ល្បឿន​បង្វិល​ជុំ​ពី​បាត​របស់​ដែនដី​"​។ ជាការ​ចៃដន្យ​ដែរ ការ​ថមថយ​នេះ គន្លង​របស់​ព្រះ​ចន្ទ​គឺ​មក​កៀក​ផែនដី ៤ សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំ​។​

​    ​ដោយឡែក​ការធ្លាក់ចុះ​នៃ​ល្បឿនរ​ង្វិ​ល​ជុំ​ផែនដី​មិនមែន​មានតែ​កត្តា​តែមួយ​នោះទេ វា​ទាក់ទង​ទៅនឹង​កម្រិត​នីវ៉ូ​ល​ទឹកសមុទ្រ ជាពិសេស​ដែន​ម៉ាញ៉េ​ទិច​រវាង​ស្នូលផែនដី និង ស្រាប់​ក្រាស់​បន្ទាប់ពី​ស្នូលផែនដី​ក៏​ប៉ះពាល់​ទៅដល់រ​ង្វិ​ល​ជុំ​របស់​ផែនដី​ដែរ ហើយ​នេះ​ក៏​ជា​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​មិនអាច​ទស្សន៍ទាយ​អនាគត​ផែនដី​បាន​ងាយៗ​៕

ប្រភព៖វិទ្យាសាស្រ្ត

152 adverise with khmeread

អ្នកនឹងចូលចិត្ត