កូនស្រី​លោក​មេភូមិ​ព្រែក​ហូរ​លិច សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត តែនៅមានសំណាងមិនស្លាប់

    កណ្តាល ៖ កូនស្រី​លោក​មេភូមិ​ព្រែក​ហូរ​លិច សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​ដោយ​មិនដឹង​មូលហេតុ តែ​ជួយសង្គ្រោះ​ទាន់ពេលវេលា ដែល​ហេតុការណ៍​នេះ​កើតឡើង​នា​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦ ដឹង​ម៉ោង​០៩​ និង​១៥​នាទី​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ឌឹ​ម ស្រី​នី ភេទស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​មាន​ស្រុកកំណើត ភូមិ​ព្រែក​ហូរ​លិច សង្កាត់​សុភមង្គល ទី​រួម​ខេត្ត ខេត្តកណ្ដាល​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល មាន​ឪពុក​ឈ្មោះ ​ឌឹ​ម ចា​ន់ថន ជា​មេភូមិ​ព្រែក​ហូរ​លិច និង​ម្តាយ​ឈ្មោះ សៅ នឿន មេផ្ទះ វត្ថុតាង​ដកហូត​គ្មាន (​ក្រមា​ត្រូវ​ម្តាយ​យក​ដុតចោល​អស់ហើយ​)​។​

    ប៉ូលិស​បន្តថា មួយ​រយៈកាល​កន្លងមក​នារី​រងគ្រោះ​មិន​ដែលមាន​បញ្ហា​ជាមួយ​អ្នកជិតខាង ឬ​ក្នុង​ក្រុ​​មគ្រ​សារ​និង​វិ​ប​ត្ត​អ្វី​ឡើយ​។ លុះ​នៅក្នុង​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​មិនបាន​និយាយស្តី​ជាមួយ​ក្រុមគ្រួសារ​ទេ គឺ​សម្ងំ​នៅតែ​លើផ្ទះ​ម្នាក់​ឯង ហៅ​ហូបបាយ​ក៏​មិន​ចុះមក​ដែរ​មិនដឹង​ជាមាន​មូលហេតុ​រឹ វិបត្តិ​អ្វី​ឡើយ​។​

    លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ប្អូនស្រី​ជនរងគ្រោះ​ឈ្មោះ ឌឹ​ម ស្រី​ណៃ​ បាន​ឡើងទៅ​លើផ្ទះ​ក៏​ឃើញ​បង​របស់ខ្លួន​ចងក​នឹង​ក្រមា​ជាប់ ​រត​ផ្ទះ ​ដោយមាន​កៅអី​ជ័រមួយ​នៅ​ពីក្រោម ហើ​យ​​បាន​ស្រែកហៅ​បងប្អូន​ម៉ែឪ មកជួយ​ស្រាយ​ដាក់ចុះ។​

    ដោយ​ពិនិត្យមើល​នៅមាន​ដង្ហើម​បងប្អូន​ បាន​ដឹកបញ្ជូន​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ដើម្បី​សង្គ្រោះ​ជីវិត។ ​ចំណែក​ក្រមា​ដែល​ប្រើ​សម្រាប់​ចងក​នោះ​ត្រូវ​ម្តាយ​យកទៅ​ដុតចោល​បាត់​ដែរ​។​ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ជ័យ​យ​ជំនះ​នៅឡើយ​៕


Unnamed
adverise with khmeread
Loading ad ...