ប្រជាពលរដ្ឋ ៣០​​ នាក់ និង​ព្រះសង្ឃ​ចំនួន​ ៦ ​អង្គ បាន​ពុល​ផ្អក​កូន​ត្រី​ប្រៃ​

    សៀមរាប ​៖ មាន​ករណី​សង្ស័យ​ពុល​ផ្អក​កូន​ត្រី​ប្រៃ បណ្ដាល​ឱ្យមនុស្ស​ចំនួន ៣៦​ នាក់ និង​អង្គ មាន​អាកា​រៈ​ក្អួតចង្អោរ ទន់ដៃទន់ជើង និង​អស់កម្លាំង ករណីនេះ​កើតឡើង​នៅក្នុង​កម្មវិធី​បុណ្យសព​មួយកន្លែង​ស្ថិតក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង១២ ​ថ្ងៃទី​៨​ ធ្នូ ​២០១៦​នេះ។​

    លោក​អនុសេនីយ៍ឯក ដា ចំរើន អធិការរង​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹង​នៅ​ថា ករណី​ខាងលើនេះ​បណ្ដាល​ឱ្យមនុស្ស​ចំនួន ៣៦ ​នាក់ និង​អង្គ​រងគ្រោះ ក្នុងនោះ​មាន ព្រះសង្ឃ​ចំនួន ០៦​ អង្គ និង​ប្រជាពលរដ្ឋ​ចំនួន ៣០​​ នាក់ ភាគច្រើន​ជាម​នុស្ស​ស្រី មាន​ម្នាក់​អាកា​រៈ​ក្អួតចង្អោរ​ធ្ងន់ធ្ងរ​ហើយ​បាន​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ផងដែរ​។​

    លោក​អធិការរង​បានដាក់​ការសង្ស័យថា អាច​ពុល​ផ្អក​កូន​ត្រី​ប្រៃ។​ ​ចំពោះ​ការ​សន្និដ្ឋានថា​យ៉ាងណា​នោះ​មិនទាន់​ដឹង​ផ្លូវការ​នៅឡើយ​ទេ​ដោយ​លោក​បាន​រាយការណ៍​ជូន​ទៅខាង​ជំនាញ​រួចហើយ ដើម្បី​មក​ធ្វើ​កោសល្យ​វិច្ឆ័យ៕

Untitled 1
adverise with khmeread
Loading ad ...