​ក្រុម Barcelona អញ្ជើញ​ក្រុម Chapecoense មក​ប្រកួត​មិត្តភាព​ដល់​កីឡដ្ឋាន Nou Camp ដែល​ផ្ទុក​មនុស្ស​ជិត ១០ ម៉ឺន​នាក់ និង​មាន​ដំណឹង​ល្អ​សម្រាប់​ក្រុម​កម្សត់​នេះ​ទៀតផង​

​    ​ក្រុម Barcelona បាន​អញ្ជើញ​ក្រុម Chapecoense ដើម្បី​ប្រឈមមុខ​ជាមួយ​ពួកគេ​ក្នុង​ការប្រកួត​មិត្តភាព​ប្រចាំឆ្នាំ​នៅ​កីឡដ្ឋាន Nou Camp ហើយ​បាន​សន្យាថា​នឹង​សហការ​លើ​ការស្តារ​ឡើងវិញ​នូវ​ក្លឹប​បាល់ទាត់​មួយ​នេះ​។​

​    ​ការប្រកួត​ពានរង្វាន់​ប្រចាំឆ្នាំ Joan Gamper Trophy ជាការ​ប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​របស់​ក្រុម​អ្នកមាន​បុណ្យ​ជាមួយ​ក្រុម​ផ្សេងៗ ដែល​ត្រូវបាន​អញ្ជើញ​ជា​រៀងរាល់ឆ្នាំ ឱ្យមក​លេង​នៅ​កីឡដ្ឋាន​ចំណុះ ៩៩.៣៥៤ របស់​ពួកគេ​។​

​    ​ពានរង្វាន់ Joan Gamper Trophy ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ដើម្បី​អរគុណ​ដល់​អតីត​កីឡាករ Barcelona និង​ប្រ​ធានា​ក្លឹប បាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ ១៩៦៦​។ កម្មវិធី​នេះ​ត្រូវបាន​កាត់បន្ថយ​ពី​ការ​ប្រជែង​បួន​ក្រុម​មក​ត្រឹម​មួយ​ប្រកួត​ក្នុង​ឆ្នាំ ១៩៩៧ ដែល​ប្រកួត​ចុងក្រោយ​កាលពី​ខែសីហា​កន្លងទៅ ក្រុម​អ្នកមាន​បុណ្យ​បាន​បំបាក់ Sampdoria ៣-២៕

ប្រភព៖ DailyMail

1
adverise with khmeread
Loading ad ...