samsung-banner
adverise with khmeread

ស្ត្រី​មេជាង សម្អាងការ ម្នាក់មកភ្នំពេញរៀនធ្វើ​ម៉ូត​សក់ថែម ត្រូវគេប្រទះឃើញដេកស្លាប់​ក្នុងផ្ទះ​សំណាក់​សៀង​ហៃ​

Unnamed %283%29

    ភ្នំពេញ ៖ ស្ត្រី​មេជាង ​សម្អាងការ​ ម្នាក់​បាន​នាំ​កូនជាង​ម្នាក់​មកពី​ស្រុក​បាទី​ ដើម្បី​រៀន​បន្ថែម​ពី​ការធ្វើ​ម៉ូត​សក់ ហើយ​ចុងក្រោយ​បាន​ទៅ​ដេក​នៅផ្ទះ​សំណាក់​សៀង​ហៃ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦​អា ក្រុម​៤ ភូមិ​កៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី​៨ ​ធ្នូ​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ រចនា សោ​ភ័​ណ្ឌ អាយុ​៣៧​ឆ្នាំ ​មុខរបរ​អ៊ុតសក់​ និង​សម្អាងការ ស្នាក់នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ។​

    ប៉ូលិស​បន្តថា នៅ​ព្រឹក​ថ្ងៃទី​៧ ​ធ្នូ នាង​បាន​នាំ​កូនជាង​ឈ្មោះ ងិន  ស្រី​ណែ​ត ​ភេទ​ស្រី​ ជិះ​ម៉ូតូឌុប​គ្នា​មក​រៀន​ធ្វើ​ម៉ូត​សក់​បន្ថែម​នៅ​ភ្នំពេញ រួច​បាននាំគ្នា​ដើរលេង​។ ​បន្ទាប់មក​បាន​ដេក​នៅផ្ទះ​សំណាក់​ខាងលើ លុះ​ព្រឹក​ឡើង​ក៏​ស្លាប់។ បន្ទាប់ពី​ធ្វើ​កោសល្យ​វិច្ឆ័យ​រួច​សមត្ថកិច្ច​បញ្ជាក់ថា ស្លាប់​ដោយសារ​គាំងបេះដូង៕
 

adverise with khmeread

មតិយោបល់