បញ្ជូន​ជនសង្ស័យ ០៤ ​នាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប​រឿង​គ្រឿងញៀន​

    សៀមរាប ​៖ ​កម្លាំង​ប៉ូលិស​ខេត្តសៀមរាប បាន​បញ្ជូន​ជនសង្ស័យ ០៤​ នាក់​ទៅ​សាលាដំបូង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៨​ ធ្នូ​នេះ ​បន្ទាប់ពី​បាន ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន ០១ ​កញ្ចប់​ធំ នៅ​ភូមិ​ទ្រាំង និង​ភូមិ​បឹង​ដូន​ប៉ា ក្នុង​សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម និង​កម្លាំង​ប្រជា​ការពារ​ភូមិ ដោយបាន​ការសហការ​ពី​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០២ ​កន្លែង នៅក្នុង​សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ ​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

    លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ  ៖ ​ទី​១-​ឈ្មោះ ម៉ាន បូ​ណា ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ​កម្មករសំណង់​ទីលំនៅ​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប (​ជួញដូរ​), ​ទី​២-​ឈ្មោះ អ៊ួ​ច សុ​ភ័​ណ្ឌ ហៅ​បង​៦៣ ភេទ​ប្រុស អាយុ៣១​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ទីលំនៅ​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប (​ជួញដូរ​),​ ទី​៣-​ឈ្មោះ ឈន់ ដេ​វី​ឌ ភេទ​ប្រុស អាយុ​១៥ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (​ចាត់ចែង​)​ និង​
​ទី​៤-​ឈ្មោះ លី វិស័យ ភេទ​ប្រុស អាយុ១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​០១ សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ​(​ចាត់ចែង​)​។​

    ចំពោះ​វត្ថុតាង​ដែល​ប៉ូលិស​ដកហូត​បាន​មាន៖ ​​ម្សៅ​មេ​តំ​ហ្វេ​តា​មី​ (​ម៉ា​ទឹកកក​)​ ចំនួន ០១​កញ្ចប់​ធំ ទំងន់ ៣,៤​ ក្រាម​ទាំង​សំបក​, ទូរស័ព្ទដៃ​ចំនួន ០៣ ​គ្រឿង​ និង​ម៉ូតូ​ចំនួន ០២​ គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ ចាត់ការ​តាមច្បាប់​៕​

Unnamed
adverise with khmeread
Loading ad ...