ប៉ូលិសខេត្តកំពតបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន ៣ នាក់

    កំពត ៖ ប៉ូលិសខេត្តកំពតបានបង្ក្រាបករណីជួញដូរ​​ និងប្រើប្រាស់គ្រឿងញៀន ២​ ករណីផ្សេងគ្នា​ ដោយឃាត់មនុស្សបាន ៣ នាក់ជាបន្តបន្ទាប់​ រួមជាមួយភស្តុតាងមួយចំនួន​។

    ករណីទី១-នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១២ និង០៥នាទី ប៉ូលិសក្រុងកំពតបានបង្ក្រាបបានករណីចែកចាយគ្រឿងញៀនមួយ នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២​ នាក់។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ១.ឈ្មោះ រស់ ដុល្លា (ហៅពិត) ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត និង២. ឈ្មោះ ជ័យ សុវណ្ណពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងដកហូតបានថ្នាំញៀនចំនួន ០៥​ កញ្ចប់តូច។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

    ករណីទី២-ប៉ូលិសស្រុកដងទង់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទី រសៀលបានចុះបង្ក្រាបបានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ដោយ ឃាត់ខ្លួនជនសង្ស័យបានម្នាក់​។

    ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សែប កុសល ភេទប្រុស អាយុ២៣ឆ្នាំ នៅភមីត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក និងដកហូតបានថ្នាំញៀនចំនួន ០១ កញ្ចប់តូច។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕


 

Unnamed %282%29 adverise with khmeread

មតិយោបល់