adverise with khmeread Child with dengue fever 633

ស្វែងយល់​ពី​ជំ​ងី​គ្រុនឈាម​

​    ​បន្ទាប់ពី​លោក Por Tridsadee Sahawong​ តួកុន​ថៃ​ដ៏​ល្បី​បានទទួល​មរណ​:​ភាព​ដោយសារ​ជំងឺគ្រុនឈាម កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​១៨ មករា​ឆ្នាំ​២០១៦​នេះ​ខ្មែរ​រីដ សូម​បង្វែ​អារម្មណ៍​មិត្ត​អ្នកអាន​បន្តិច​ដើម្បី​ស្វែងយល់​ពី​ជំងឺគ្រុនឈាម​ដូចខាងក្រោម ៖

         ​ជំ​ងី​គ្រុនឈាម គឺជា​ជំងឺ​មួយ​ដែល​បណ្តាលមកពី​ការឆ្លង​វីរុស​គ្រុនឈាម​ចម្លង​មក​មនុស្ស​តាមរយ​:​សត្វ​មូស​ខ្លា​ញី​។ មូស​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ត្រូពិច មហា​ស​មុ​ត្រ​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង អា​ហ្វ្រិ​ច និង អាមេរិក​។​

    ១-​អំពី​រោគសញ្ញា : រោគសញ្ញា​នៃ​ជំងឺ​នេះ គឺ​វា​ចាប់ផ្តើម​ឡើងក​ម្តៅ​ក្នុង​ខ្លួន​ដូច​ជំងឺ​គ្រុនក្តៅ និង​ផ្តល់​សញ្ញា​ជាច្រើន​ទៀត​ដូចខាងក្រោម​៖
    - ការឡើង​កម្តៅ​២​ដង​ក្នុង​មួយថ្ងៃ​
    - ការឈឺ​ក្បាល​ធ្ងន់ធ្ងរ​
    - ការឈឺ​ចុកចាប់​ខាងក្រោម​ភ្នែក​ដោយសារ​សម្ពាត​ខាងក្រោម​កែវភ្នែក​
    - ការឈឺ​សាច់ដុំ​
    - ការឈឺ​សន្លាក់ឆ្អឹង​
    - ពងបែក​កន្ទួល​លើ​រា​ង្គ​កាយ​

        ​ដូចនេះ​បើ​លោកអ្នក​ឃើញ​សភាព​អ្នកជំងឺ​ដូច​រៀបរាប់​ខាងលើ ត្រូវតែ​បញ្ជូន​គាត់​ទៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជី​ត​បំផុត​មិន​ឲ្យ​លើសពី​៣​ថ្ងៃ ។​
    
​    ​ចំណាំ ៖ សូមកុំ​ឲ្យ​អ្នកជំងឺ​ឈឺធ្ងន់ធ្ងរ​រហូតដល់ ហូរឈាម​តាម​រន្ធ​ធម្មជាតិ​ដូចជា តាម​ច្រមុះ តាម​អញ្ចាញធ្មេញ នោម​ចេញឈាម​។ ក្នុងករណីនេះ​អ្នកជំងឺ​នឹង​ឈានទៅរក​ការបាត់​បង់ជីវិត​។​
    
​    ​២-​វី​ធី​បង្ការ :  ពេល​គេង​ត្រូវដាក់​មុង ជាពិសេស​នៅពេល​ថ្ងៃ មុ​ស​ខ្លា​ញី​ច្រើន​ចម្លង​មេរោគ​នៅពេល​ថ្ងៃ , សម្អាត​បរិស្ថាន​ក្នុង​និង​ក្រៅ​ផ្ទះ​ដូចជា​៖ កប់​វត្ថុ​ដែល​ដក់​ទឹក ឬ​យកទៅ​ដុតចោល លាង​ពាង ថូផ្កា ។​ល​។​
      ​
​    ​ហាម​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ចា​ពី​គ្រូពេទ្យ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់