samsung-banner
adverise with khmeread

ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ចាប់​អ្នកលេង​ល្បែង​ ៤ ​នាក់​បញ្ជូនទៅ​តុលាការ​

Untitled 1

    ត្បូងឃ្មុំ ៖ កម្លាំង​ប៉ូលិស​ស្រុក​តំបែរ​ដឹកនាំ​ដោយ លោក​វរៈសេនីយ៍ទោ ប៉េង អេង​ហាក់ អធិការ​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​ប្រជល់មាន់ និង​អាប៉ោង នៅ​ចំណុច​ចម្ការ​ស្វាយចន្ទីរ​ និង​ចំការកៅស៊ូ​ស្ថិត​ក្នុ​ង​ភូមិកំ​ប្រើស ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ កាលពី​ម៉ោង​១១ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៨ ​ធ្នូ​នេះ  ដែលជា​ទីតាំង​ធ្លាប់​លេង​ជា​ច្រើនដង​មកហើយ ប៉ុន្តែ​មុនពេល​សមត្ថកិច្ច​បាន​ចូលទៅ​ដល់ទី​តាំង​ក្រុម​មុខសញ្ញា​លេងល្បែង​បាន​រត់​ខ្ចាត់ខ្ចាយ ដោយមាន​ភ្នាក់ងារ​អ្នក​លេងល្បែង​ផ្តល់ព័ត៌មាន​ឱ្យ​មុន​។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​នៅក្នុង​បរិវេណ​ចំនួន​៤​នាក់ និង​ដកហូត​ម៉ូតូ​ចំនួន​ ៣ គ្រឿង​និង​បង់​ត​ខ្នាយ​មួយចំនួន​។​ ជនសង្ស័យ​រួមមាន​១- ឈ្មោះ ហម ភារៈ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជាតិខ្មែរ នៅ​ភូមិ​កំ​ប្រើស ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ជា​អ្នកបើក​សង្វៀន, ២-​ឈ្មោះ អយ អៃ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ ជាតិខ្មែរ នៅ​ភូមិ​កំ​ប្រើស ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ជា​មុខសញ្ញា​លេង​, ៣-​ឈ្មោះ ហេង ណា​រ៉ុ​ម ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​ជាតិខ្មែរ នៅ​ភូមិ​កំ​ប្រើស ឃុំ​ត្រពាំង​ព្រីង ​ស្រុក​តំបែរ (ជា​មុខសញ្ញា​លេង និង​លក់ដូរ​) និង​៤-​ឈ្មោះ នាង ជុំ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​ជាតិខ្មែរ នៅ​ភូមិ​ទួល​អង្ក្រង ឃុំ​ក្រែក ស្រុក​ពញាក្រែក ជា​មុខសញ្ញា​លេង និង​ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​។

    ករណីនេះ​ប៉ូលិស​បាននិងកំពុង​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់