​អ្នកជំនាញ​ព្រមាន​ថា អាច​នឹងមាន​ស៊ូ​ណា​ម៉ិ​កើតឡើង ៣ ម៉ោង​ទៀត​នេះ ក្រោយ​រញ្ជួយ​ដី​ជិត ៨ រិ​ច្ឆ​ទ័​រ​វាយប្រហារ​កោះ Solomon

​    ​ការព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​ម៉ិ​មួយ​ត្រូវ​បានប្រកាស​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​កោះ Solomon​។​

​    ​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​អាមេរិក​បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧ រិ​ច្ឆិ​ទ័​របា​ន​វាយប្រហារ​កោះ Solomon នៅវេលា​ម៉ោង ៤ និង ៣៨ ព្រឹក​។​

​    ​មជ្ឈមណ្ឌល​ព្រមាន​រលក​យក្ស​ស៊ូ​ណា​ម៉ិ​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយថា "​រលក​យក្ស​ស៊ូ​ណា​ម៉ិ​ដ៏​មហន្តរាយ​ពី​រញ្ជួយ​ដី​នេះ​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល ៣ ម៉ោង​ទៀត នៅតាម​ឆ្នេរ​កោះ Solomon ប្រទេស​វ៉ា​នូ​អា​ទូ ប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ ប្រទេស​ណូ​រុ ដែនដី​ញូ​កាលេ​ដូ​នី ប្រទេស Tuvalu និង​កោះ Kosrae"៕

ប្រភព៖ បរទេស

0
adverise with khmeread
Loading ad ...