បុរស​រហស្សនាម "​ទេវតា​ណាន​ជី​ង​" ប្រឹងប្រែង​ល្បាត​តាម​ស្ពាន​ស្ទើរ​មួយជីវិត​ដើម្បី​សង្គ្រោះ​អ្នក​លោតទឹក​សម្លាប់ខ្លួន​! មកទល់​ឥឡូវ​គាត់​ជួយ​ជីវិត​មនុស្ស​អស់សង្ឃឹម​ជាង ៣២០ នាក់​ហើយ​

    ​បុរស​ម្នាក់​នៅ​ទីក្រុង​ណាន​ជី​ង ប្រទេស​ចិន​បាន​ចំណាយពេល​រាល់​ចុង​សប្តាហ៍​អស់ ១៣ ឆ្នាំ​មកហើយ​នៅ​កន្លែង​ដដែល គឺ ស្ពាន Nanjing Yangtze River Bridge ជា​កន្លែង​មមាញឹក​ខាង​ធ្វើអត្តឃាត​ដ៏​ពេញនិយម​បំផុត​មួយ​លើ​ពិភពលោក​។ 

​    ​រាល់ថ្ងៃ​សៅរ៍​-​អាទិត្យ​ពី​ម៉ោង ៨ ព្រឹក​ដល់ ៥ ល្ងាច បុរស​អាយុ ៤៨ ឆ្នាំឈ្មោះ Chen Si បាន​ល្បាត​តាម​ស្ពាន​នេះ រកមើល​នរណា​ដែល​ចង់​លោតទឹក​សម្លាប់ខ្លួន​។ គាត់​បាន​ប្រឹងប្រែង​និយាយ​លួងលោម​មនុស្ស​ទាំងនោះ និង​ជួយ​ពួកគេ​ស្វែងរក​វិថី​ជីវិត​ថ្មី​ម្តងទៀត​។ គាត់​មិន​ត្រឹមតែ​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​មនុស្ស​អស់សង្ឃឹម​ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ គាត់​ថែមទាំង​ឱ្យ​លុយ​ផ្ទាល់ខ្លួន​របស់គាត់​ដល់​ពួកគេ​ទៀតផង​។ 

​    ​គាត់​ជួល​ផ្ទះមួយ​មាន​គ្រែ​ពីរ​នៅក្បែរ​ស្ពាន​នេះ ងាយស្រួល​គាត់​ចេញ​មកជួយ​ល្បាត​មើល​អ្នក​ដែល​ចង់​សម្លាប់ខ្លួន​។ 

​    ​មនុស្ស​ដែល​គាត់​បាន​សង្គ្រោះ​ភាគច្រើន​គឺជា​ពលករ​ចំណាកស្រុក ដែល​ធ្លាក់​ការដាក់​ពាក្យសុំ​ធ្វើការ​ក្នុង​ទីក្រុង​ណាន​ជី​ង ហើយ​ពួកគេ​ក៏​គ្មាន​លទ្ធភាព​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​ដែរ​។​

​    ​កាលពី​ឆ្នាំ ២០១៥ ភាពយន្ត​ឯកសារ​ឈ្នះ​ពានរង្វាន់​មួយ​បានធ្វើឱ្យ​លោក Chen Si ទទួលបាន​រហស្សនាម​ថា "​ទេវតា​ណាន​ជី​ង​"​។ ក្នុង​ឈុត​ខ្លីៗ លោក Chen Si បាន​បកស្រាយ​ថា "​មាន​ពាក្យចាស់​បុរាណ​ចិន​មួយ​ពោលថា វិបុលភាព​របស់​ប្រទេសមួយ​គឺជា​ការទទួលខុសត្រូវ​របស់​មនុស្ស​គ្រប់គ្នា​។ តើ​យើង​អាច​ដើរ​ចៀស​ពី​ទំនួល​ខុសត្រូវ​នេះ​យ៉ាងដូច​ម្តេចទៅ​?"​។ 

​    ​យោងតាម​វេ​ប​សាយ Daily Mail លោក Chen Si បាន​បញ្ឈប់​មនុស្ស ៣២១ នាក់​ពី​ការ​លោតទឹក​សម្លាប់ខ្លួន ផ្តល់​លុយកាក់​ជួយ​ដល់​ពួក​ទាំងនោះ​ចំនួន ២៨០ នាក់ និង​ចំណាយពេល​ល្បាត​តាម​ស្ពាន​អស់ ១២.៦៥០ ម៉ោង​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត