ដល់ម៉ោងធម្មជាតិធ្វើបាបវិញហើយ! បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យប្រទេសស៊ូដង់ក្លាយជាកន្លែងរស់នៅលែងបាន

    ​ប្រព័ន្ធ​អេកូឡូស៊ី និង​ធនធានធម្មជាតិ​របស់​ប្រទេស​ស៊ូដង់​កំពុងតែ​យ៉ាប់យ៉ឺន​ទៅៗ​។​

​    ​សីតុណ្ហភាព​កំពុង​កើនឡើង ការផ្គត់ផ្គង់​ទឹក​ក៏​ខ្វះខាត ដី​មាន​ជីជាតិ​ក៏​ខ្សត់ ហើយ​គ្រោះរាំងស្ងួត​បានក្លាយ​ជា​រឿង​ធម្មតា​។ ក្រោយ​ក្លាយជា​វាលរ​ហោរ​ស្ថាន​រាប់​ឆ្នាំ ជីវៈចម្រុះ​ដ៏​សម្បូរបែប​របស់​ប្រទេស​នេះ​បាន​ស្ថិតក្រោម​ការគំរាមកំហែង ហើយ​គ្រោះរាំងស្ងួត​បានធ្វើឱ្យ​អាក់ខាន​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពអត់ឃ្លាន​។​

​    ​ព្យុះ​ធូលី​ដែល​អ្នក​ក្នុង​តំបន់​ស្គាល់​ថា "Haboob" ក៏បាន​កើនឡើង​ក្នុង​តំបន់​។ ដោយ​បន្លាស់​ទី​ទៅ​ដូចជា​ជញ្ជាំង​ដ៏​ក្រាស់​មួយ ព្យុះ​នេះ​នាំមក​នូវ​ខ្សាច់​និង​ធូលី ដោយ​គ្របដណ្តប់​ផ្ទះ បង្កើន​ការបាត់បង់​វត្ថុ​រាវ​ទៅក្នុង​តំបន់​ដែល​កំពុង​ជួប​ការលំបាក​ដើម្បី​រក្សា​ការផ្គត់ផ្គង់​ទឹក ព្រមទាំង​រិច​រិល​ដី​មាន​ជីជាតិ​។​

​    ​អ្នកជំនាញ​និយាយថា បើ​គ្មាន​ការអន្តរាគមន៍​ឱ្យ​ឆាប់​នោះទេ ផ្នែក​ខ្លះ​នៅ​ទ្វីបអាហ្វ្រិក ដែលជា​ប្រទេស​ងាយ​រងគ្រោះ​ជាងគេ​លើ​ពិភពលោក អាច​ក្លាយទៅជា​កន្លែង​មិនអាច​រស់នៅ​បាន​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​៕

ប្រភព៖CNN

1
adverise with khmeread

អ្នកនឹងចូលចិត្ត