រជ្ជទាយាទនៃ​ក្រុង​ឌុយ​បៃ​ឡើង​ថត​សមុទ្រ​ពពក​លើ​អគារ​ខ្ពស់បំផុត​លើ​លោក​! ប៉ុន្តែ​ទ្រង់​មិនមែន​ចេះតែ​ថត​ទេ គឺមាន​សារ​បង្កប់ន័យ​ឥត​កាត់ថ្លៃ​បាន​មួយ​ឃ្លា​

    ​រជ្ជទាយាទនៃ​ក្រុង​ឌុយ​បៃ​បាន​ចែករំលែក​វីដេអូ​អំពី​អគារ​ខ្ពស់​ជាងគេ​លើ​លោក​គឺ Burj Khalifa ដែល​រះ​ពី​សមុទ្រ​ពពក​អ័ព្ទ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​    ​ព្រះអង្គម្ចាស់ Hamdan bin Mohammed Al Maktoum ដែល​ត្រូវបាន​គេ​ស្គាល់​ភាគច្រើន​ជា Fazza បាន​ចែករំលែក​វីដេអូ​ឃ្លី​ប​មួយ ថត​តាម​ទូរ​ស័​ព្ធ iPhone នៃ​ទីក្រុង​ឌុយ​បៃ​គ្របដណ្តប់​ទៅដោយ​អ័ព្ទ​នៅលើ​គណនី​បណ្តាញ​សង្គម Instagram និង Snapchat របស់​ទ្រង់​។​

​    ​ខ្សែ​រាជវង្ស​អង្គ​នេះ ដែល​តែង​សកម្ម​នៅលើ​បណ្តាញ​សង្គម​ជាមួយ Follower របស់​ទ្រង់​រាប់លាន​នាក់ បាន​បង្ហោះ​វីដេអូ​នេះ​ជាមួយ​សារ​មួយ​ថា "​ពិភព​នៃ​ឱកាស​កំពុង​ស្ថិតនៅ​ពីក្រោម​ពពក​"​។​

​    ​អ័ព្ទ​ដ៏​ក្រាស់​តែង​គ្របដណ្តប់​ក្រុង​ឌុយ​បៃ ដែល​នេះ​បង្កើតជា​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​បំផុត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត