samsung-banner
adverise with khmeread

វិធីសាស្ត្រ​បំបាត់​មុន​កំប៉េះគូថ ងាយស្រួល​មិន​នឹកស្មាន​ដល់​!

1

    ​មិន​ថា​វា​បង្ហាញខ្លួន​នៅទីណា​ទេ មុន​អាច​នឹង​ធ្វើឱ្យ​អ្នក​អាក្រក់​និង​មាន​អារម្មណ៍​មិន​ស្រួល​។ ប៉ុន្ដែ​ពេលខ្លះ​វា​កើត​នៅ​នឹង​គូថ ហើយ​មុន​នៅ​នឹង​គូថ​គឺ​កើតឡើង​ដោយសារ​ស្ទះ​រន្ធ​រោម​នៅលើ​ស្បែក ដែល​ធ្វើឱ្យ​រលាក​និង​កើតមុន​។​

​    ​បើទោះជា​វា​មិនមាន​គ្រោះថ្នាក់ ប៉ុន្ដែ​វា​ធ្វើឱ្យ​យើង​មិន​ស្រួល​ចិត្ត​។ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​៖

​    ​១. ទឹក​ខ្ទឹមស​៖ ដោយសារតែ​ខ្ទឹមស​ជា​គ្រឿងទេស​ប្រឆាំង​អុកស៊ីតកម្ម និង​បង្ការ​ការ​រលាក វា​មាន​សមត្ថភាព​បំបាត់​មុន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​២. ម៉ាស់​ស៊ុត​ស​៖ ស៊ុត​ផ្នែក​សវា​មិន​ត្រឹមតែ​ល្អ​សម្រាប់​មុខ​ដោយ​ជៀស​ពី​ផ្លែកាំបិត​វះកាត់​នោះទេ វា​ក៏​ព្យាបាល​មុន​ដែរ​។ យក​ស៊ុត​ស​ពាស​លើ​គូថ​ទុកចោល ១៥ ទៅ ២០ នាទី ឬ​រហូតដល់​មាន​អារម្មណ៍​ថា​វា​ស្ងួត​ហើយ​បក​វា​ចេញ លាង​ទឹក​ក្ដៅ​ឧណ្ហៗ​។​

​    ​៣. រមៀត​៖ រមៀត​ក៏​ព្យាបាល​មុន​យ៉ាង​ល្អ​ដែរ​។ យក​ម្សៅ​រមៀត ឬ​រមៀត​ម៉ត់​បន្តក់​ទឹក​តិចតួច​លាប​លើ​គូថ ពេល​ស្ងួត​លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ចេញ​។​

​    ​បញ្ជាក់​៖ អ្នក​ត្រូវ​ឧស្សាហ៍​ងូតទឹក និង​កុំ​អង្គុយ​យូរពេក ត្រូវមាន​ចលនា​ដើម្បី​ឱ្យមាន​ខ្យល់​ដល់​រន្ធ​ញើស​ផង​៕

adverise with khmeread
ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

មតិយោបល់