adverise with khmeread Black horse running wallpaper 1280x720

មូលហេតុ​អ្វី​បានជា​មនុស្ស​ចូលចិត្ត​តាំង​រូប​សេះ​ក្នុងផ្ទះ​?

    ​ក្នុង​ក្បួន​ហុងស៊ុយ សេះ​នាំមក​នូវ​ថាមពល​នៃ​ភាពជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព និង​សន្ទុះ​ឆ្ពោះទៅមុខ​។ ដូច្នេះ​គេ​តែងតែ​តាំង ឬ​ព្យួរ​រូប​សេះ​ឱ្យ​ត្រូវ​នឹង​ទិស​ហុងស៊ុយ​របស់​វា​ទើប​អាច​នាំមក​នូវ​កេរ្តិ៍ឈ្មោះ (​តាំងនៅ​ទិស​ខាងត្បូង​) និង ភាពជោគជ័យ​ក្នុង​ការងារ​ឬ​មុខរបរ (​តាំងនៅ​ទិស​ខាងជើង​)​។

​     រូបភាព​សេះមួយ ឬ​សេះ​ច្រើន​នៅក្នុង​ស្នាដៃ​សិល្បៈ រូបភាព ឬ​រូបចម្លាក់​គេ​តែង​សង្កេតឃើញ​តាំងនៅ​ក្នុង​ក្រុមហ៊ុន ឬ ការិយាល័យ​ដើម្បី​បង្កើន​ហុងស៊ុយ​រីកចម្រើន និង​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់ខ្លួន​។​

​     ដោយសារ​សេះ​តំណាងឱ្យ​ធាតុភ្លើង​ក្នុង​ក្បួន​ហុងស៊ុយ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​មិនត្រូវ​តាំង​រូប​សេះ​នៅ​ចំ​ទិស​ខាងលិច​ដែល​ពោរពេញ​ទៅដោយ​ធាតុឈើ​នោះទេ​។​

​     ហើយ​ប្រសិនបើ​អ្នក​ចង់បាន​គូស្រករ​ឆាប់ អ្នក​គួរ​តាំង​រូប​សេះ​មួយគូ​នៅត្រង់​ទិសពាយ័ព្យ​នៃ​ផ្ទះ​របស់​អ្នក​។ ក្នុងករណី​អ្នកមាន​រូបចម្លាក់​សេះ និង​ចង់​តាំង​វា​ក្នុងផ្ទះ អ្នក​ត្រូវ​រក​គ្រូ​ហុងស៊ុយ​មក​ពិនិត្យមើល​សិន ព្រោះ​វា​ខុសពី​ការតាំង​រូបភាព​សេះ​នៅលើ​ជញ្ជាំង​។ ហើយ​ប្រសិនបើ​អ្នក​ខ្ជិល​ទៅរក​គ្រូ​ហុងស៊ុយ អ្នក​គួរ​បែរមុខ​របស់​រូបចម្លាក់​សេះ​ទៅ​ទី​ដែល​បើកទូលាយ ដូចជា​ទ្វារផ្ទះ និង​បង្អួច​ជាដើម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់