ការព្រមានអំពីរលកយក្សស៊ូណាម៉ិយប់មិញត្រូវបានលុបចោលវិញហើយ ព្រោះកម្រិតរញ្ជួយនៅជម្រៅជ្រៅពេកមិនបង្កគ្រោះថ្នាក់ទេ

​    ​សញ្ញា​ព្រមាន​ស៊ូ​ណា​ម៉ិ​សម្រាប់​បណ្តា​កោះ​ប៉ាស៊ីហ្វិក​ជាច្រើន រួមទាំង​កោះ​ហា​វ៉ៃ បាន​លុបចោល​វិញ​កាលពី​ថ្ងៃ​សុក្រ​ទី ៩ ធ្នូ​នេះ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បានកំណត់​ថា រញ្ជួយ​ដី​កម្រិត ៧,៧ រិ​ច្ឆ​ទ័​រ ដែល​វាយប្រហារ​ក្បែរ​ប្រជុំ​កោះ Solomon ពុំ​បង្ក​ការគំរាមកំហែង​អំពី​រលក​ស៊ូ​ណា​ម៉ិ​ទេ​។ 

​    ​មជ្ឈមណ្ឌល​ព្រមាន​អំពី​ស៊ូ​ណា​ម៉ិ​ប៉ាស៊ីហ្វិក បាន​និយាយថា រលក​កម្ពស់​ដល់​ទៅ ៣ ម៉ែត្រ​អាច​នៅតែ​កើតឡើង​តាម​បណ្តោយ​ឆ្នេរ​របស់​ប្រជុំ​កោះ​ Solomon និង រលក​ស៊ូ​ណា​ម៉ិ​តូចៗ​អាច​វាយប្រហារ​ប៉ា​ពួរ​អាស៊ី​នូ​វែ​ហ្គី​ណេ​។ 

​    ​មាន​របាយការណ៍​ជាច្រើន​អំពី​ការ​ដាច់​ថាមពលអគ្គីសនី​ក្នុង​ប្រជុំ​កោះ​ Solomon តែ​ទោះយ៉ាងណា គ្មាន​របាយការណ៍​បន្ទា​ន់​ណាមួយ​អំពី​ការខូចខាត ឬ របួស​មនុស្ស​ពី​រញ្ជួយ​ដី​នេះ​ទេ​។ 

​    ​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​អាមេរិក​បាន​និយាយថា រញ្ជួយ​ដី​បាន​វាយប្រហារ​នៅ​ប្រហែល ២០០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី​ហូ​នី​យ៉ា​រ៉ា (Honiara) របស់ Solomon​។ ចំណុច​រញ្ជួយ​ដី​គឺមាន​ជម្រៅ ៤៨ គីឡូម៉ែត្រ​ក្រោម​ផ្ទៃសមុទ្រ​។ រញ្ជួយ​ដី​នៅ​ជម្រៅ​ជ្រៅ​បែបនេះ​ជាទូទៅ​បង្ក​ការខូចខាត​តិចតួច​ប៉ុណ្ណោះ​នៅលើ​ដី​៕ 

Tsunami1 1481223258521 2414115 ver1.0 adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់