samsung-banner
adverise with khmeread

តាមពិត​អ៊ីចឹង​ទេតើ​! បើ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន សង្កេត​តែ​ម្រាមដៃ​គឺ​ដឹង​ភ្លាម​

0

    ​នៅលើ​លោក​នេះ​គ្មាន​មនុស្ស​ណា​ដែល​រស់​នៅបាន​ដោយ​គ្មាន​ទឹក​មួយ​ដំណក់​នោះទេ​។ ទឹក​ជួយ​រក្សា​មនុស្ស​ឱ្យមាន​រាង​ស្អាត និង​ថាមពល​។​

​    ​អ្នក​គួរតែ​ដឹងថា​ផឹកទឹក​គ្រប់គ្រាន់​នឹង​រក្សា​រាងកាយ​ឱ្យមាន​សុខភាព​ល្អ ដោយសារ​ទឹក​វា​ជួយ​រក្សា​សីតុណ្ហភាព​របស់​រាងកាយ​និង​ជំរុញ​ការរំលាយ​អាហារ​។ ហើយ​រាងកាយ​ប្រសិនបើ​មាន​ជាតិ​គ្រប់គ្រាន់​វា​ក៏​ជួយ​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ផងដែរ​។​

​    ​ខ្វះ​ជាតិ​ទឹក​គឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ហើយ​ប្រសិន​ដល់​ចំណុច​នេះ អ្នក​ទៅ​ពិសា​ទឹក​ផ្លែឈើ ទឹកតែ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​កាហ្វេ វា​នឹង​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​កាន់តែ​ខ្វះ​ជាតិ​ដោយសារ​ភេសជ្ជៈ​ទាំងនោះ​មាន​សារធាតុ​កាហ្វេ​អ៊ី​ន​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​៖
​    ​១. នោម​ញឹកញាប់​
​    ​២. ស្បែក​ស្ងួត (​សង្កេត​ម្រាមដៃ មាន​របកស្បែក​)
​    ​៣. ឈឺក្បាល​
​    ​៤. ស្ងួត​មាត់​
​    ​៥. ទឹកនោម​មាន​ពណ៌​
​    ​៦. ឃ្លាន​
​    ​៧. វិលមុខ​
​    ​៨. រោគសញ្ញា​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​៖
​    ​- ឆ្លង​មេរោគ​ទឹកនោម​
​    ​- ឆាប់​ចាស់​មុន​អាយុ​
​    ​- ថប់​អារម្មណ៍​
​    ​- ឡើង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​
​    ​- និង​ទល់លាមក ឬ​ក្រហាយ​ទ្រូង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់