ទូរស័ព្ទ Nokia ចម្លែកៗ​ទាំង ១០ គ្រឿង​ដែល​ផលិតឡើង​នៅ​សម័យកាល​រុងរឿង​របស់ខ្លួន​! ម៉ូត​ខ្លះ​មិន​ធ្លាប់​បានឃើញ​ពីមុន​ទេ​

    ​ទូរស័ព្ទដៃ Nokia ឥឡូវនេះ​មិនមាន​ឃើញ​លក់​ច្រើន​នៅលើ​ទីផ្សារ​នោះទេ ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​ធ្លាប់​ទទួលបាន​ប្រាក់ចំណេញ​កប់​ក្ដោង​ក្នុង​ប្រវត្តិសាស្ត្រ​ទូរស័ព្ទដៃ​។​

​    ​ខាងក្រោម​នេះ​គឺជា​ទូរស័ព្ទដៃ Nokia មួយចំនួន​ដែល​អ្នកខ្លះ​ប្រហែលជា​ធ្លាប់​បានឃើញ និង​មួយចំនួន​សឹងតែ​មិនដឹងថា​វា​ទូរស័ព្ទដៃ​នោះទេ​។​

​    ​១. Nokia 3250
​    ​ចេញ​នៅ​ឆ្នាំ ២០០៥ ដំណើរការ​លើ​ប្រព័ន្ធ Symbian ត្រូវបាន​ក្រុមហ៊ុន Nokia ហៅ​ឈ្មោះថា​ផ្គរលាន់​។​

​    ​២. Nokia N-gage
​    ​ចេញ​ក្នុង​ឆ្នាំ ២០០៣ បង្កើត​ឡើងជា​ប្រភេទ​ទូរស័ព្ទដៃ​លេង​ហ្គេម​។​

​    ​៣. Nokia 3650
​    ​ចេញ​នៅ​ឆ្នាំ ២០០២ ប៊ូ​តុង​ចុច​មាន​លក្ខណៈ​ជា​រង្វង់​មូល ដំណើរការ​ប្រព័ន្ធ Sybian S60 ជួយ​ឱ្យ​វាយ​អក្សរ​បាន​រហ័ស​។​

​    ​៤. Nokia 6800
​    ​ចេញ​ក្នុង​ឆ្នាំ ២០០៣ ជា​ពពួក​ស៊េរី 40 អាច​វាយ​ជា​លក្ខណៈ​ក្ដារ​ចុច​ទូរស័ព្ទដៃ​ធម្មតា​ក៏បាន និង​ប្ដូរ​ជា​ទម្រង់​ក្ដារ​ចុច​កុំព្យូទ័រ​ក៏បាន​។​

​    ​៥. Nokia 7370
​    ​ចេញ​នៅ​ឆ្នាំ ២០០៥ ជា​ទូរស័ព្ទ​រុញ​ចុះឡើង ហើយ​អាច​បត់ ១៨០ ដឺ​ក្រេ​បាន​ទៀត​។​

​    ​៦. Nokia 7700
​    ​ប្រកាស​ក្នុង​ឆ្នាំ ២០០៣ ប៉ុន្ដែ​មិនមាន​លក់​នៅលើ​ទីផ្សារ​ដោយសារតែ​វា​មើលទៅ​មិន​ដូចជា​ទូរស័ព្ទដៃ​។​

​    ​៧. Nokia 7600
​    ​ចេញ​នៅ​ឆ្នាំ ២០០៣ ជា​ទូរស័ព្ទ​ដែល​ស្គាល់​ប្រព័ន្ធ 3G មាន​មុខងារ​កាមេរ៉ា​មួយ រចនា​ឡើងជា​លក្ខណៈ​ស្លឹកឈើ​។​

​    ​៨. Nokia 7280
​    ​ចេញ​នៅ​ឆ្នាំ ២០០៤ ត្រូវបាន​គេ​ហៅ​វា​ថា​ទូរស័ព្ទដៃ​ក្រែ​ម​លាប​មាត់ មិនមាន​ក្ដារ​ចុច​ទេ ប៉ុន្ដែ​មាន​ប៊ូ​តុង​ចំនួន​ប្រាំ​សម្រាប់​បញ្ជា​អក្សរ​លើ​អេក្រង់​។​

​    ​៩. Nokia 7705
​    ​ទូរស័ព្ទ​នេះ​បង្កើតឡើង​ជាពិសេស​សម្រាប់​ក្រុមហ៊ុន Verizon ហើយ​វា​មាន​ក្ដារ​ចុច​នៅ​ពីក្រោយ​អេក្រង់​។​

​    ​១០. Nokia 3200
​    ​ចេញ​នៅ​ឆ្នាំ ២០០៣ មាន​ប្រព័ន្ធ​ដំណើរការ S40 មាន​ច្រើន​ពណ៌ ប៉ុន្ដែ​មិនមាន​ប្រជាប្រិយភាព​ដូច Nokia 3100 នោះទេ​៕

6
adverise with khmeread

អ្នកនឹងចូលចិត្ត